ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោក សាយ ម៉េងគីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ទាំង៤ សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សក្រុង លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៤ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងសែនមនោរម្យ។លោក សាយ ម៉េងគីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី ជូនចំពោះសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលមករួមរស់ជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ លោក បញ្ជាក់ថា គណៈបក្សប្រជាជនមិនមានការបែងចែកអ្នកថ្មី ឬអ្នកចាស់នោះទេ យើងទទួលយកបងប្អូនមកពីគ្រប់គណបក្សបយោបាយ ដែលចង់ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជា ជនកម្ពុជា ជាពិសេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ជាប្រធានគណបក្សបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទកៈ។ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតីកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។តាមរបាយការណ៍របស់លោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ បានឳ្យដឹងថា សមាជិកគណបក្សដែលបានសូមចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា របស់បងប្អូនអតីតសមាជិក គណបក្សភ្លើងទៀនចំនួន ១៥នាក់ ស្រីចំនួន ៥នាក់ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យចំនួន ២នាក់ ស្រី ១នាក់ គណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យកម្ពុជាចំនួន ២នាក់ ស្រី ១នាក់ សរុបចំនួន ១៩នាក់ ស្រី ៧នាក់។លោក ខៀវ សារិទ្ធ អតីត អនុប្រធានបក្សភ្លើងទៀនខេត្ត ដែលទើបចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ តំណាងឳ្យសមាជិកទាំងអស់ បានឡើងមានមតិប្តេជ្ញាចិត្ត រួមមាន៖ ១. ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកម្មវិធីនយោបាយរបស់គណបក្ស និងគោលការណ៍នានារបស់គណបក្សដែលបានដាក់ចេញ។ ២. ពង្រឹងឆន្ទៈយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើគណបក្សប្រជាជនកម្ពុជាដោយស្មោះត្រង់ ។ ៣. ចូលរួមនៅក្នុងសកម្មភាព ការងារសង្គម និងការងារមនុស្សធម៌ ដែលបម្រើផលប្រយោជន៍រួមនៅក្នុងមូលដ្ឋាន ៤. ចូលរួមការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។ ៥. ចូលរួមការពារមាតុមាតុប្រទេស និងថែរក្សាសមិទ្ធផលរបស់សង្គមជាតិ ដែលមានស្រាប់ឲ្យបានគង់វង្សស្ថិតស្ថេរតរៀងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា