គណបក្សប្រជាជនកម្ពុជា នៅលេខរៀង លេខ១៨ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែក គណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី ។
សូមបញ្ជាក់ថា សម្រាប់អាណត្តិទី៦ កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ក៏បានបានលេខរៀងនៅទីចុងក្រោយគេ (លេខរៀងទី២០)ផងដែរ ក្នុងចំណោមគណបក្ស២០ បានចុះឈ្មោះបោះឆ្នោត ៕
ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៖
១៖ សំបុកឃ្មុំ
២៖ គណបក្សខ្មែរតែមួយ
៣៖ សញ្ជាតិកម្ពុជា
៤៖ ខ្មែររួបរួមជាតិ
៥៖ កម្លាំងប្រជាធិបតេយ្យ
៦៖ កសិករ
៧៖ ស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់
៩៖ ហ្វ៊ុនស៉ិនប៉ិច
១០៖ ធម្មាធិបតេយ្យ
១១៖ គណបក្សមូលដ្ឋាន
១២៖ បំណងប្រជាពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ ឯកភាពជាតិខ្មែរ
១៥៖ ខ្មែរអភិរក្ស
១៦៖ យុវជនកម្ពុជា
១៧៖ ជនជាតិដើមប្រជាធិបេតយ្យ
១៨៖ គណបក្សប្រជាជនកម្ពុជា