ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឱ្យដឹងថា សមត្ថកិច្ចកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការច្បាប់ចំពោះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលព្រមានធ្វើបាតុកម្ម។អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានព្រមានថាការធ្វើបាតុកម្មណាមួយរបស់លោក រ៉ុង ឈុន ដែលអះអាងថានឹងមានមនុស្សចូលរួមប្រមាណ១ម៉ឺននាក់ក្នុងពេលខាងមុខនេះ នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់។នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានថ្លែងព្រមាននៅថ្ងៃទី៣០ឧសភានេះ បន្ទាប់ពីលោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់វិទ្យុខ្មែរនៅក្រៅប្រទេសមួយ ជុំវិញការចង់ដឹកនាំបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់គជប និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។អ្នកនាំពាក្យក្រសួងមហាផ្ទៃថាអ្នកដែលរៀបចំធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់គជប និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នឹងស្ថិតជាធរមានដដែល។ «សមត្ថកិច្ចទាំងអស់ត្រូវត្រៀមលក្ខណៈ អនុវត្តបទបញ្ជា ហើយពន្ធនាគារត្រូវត្រៀមលក្ខណៈ បើកទ្វាររង់ចាំទទួលមេដឹកនាំក្បាលរឹងរបស់ក្រុមបក្ខភ្លើងទៀន»។នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បានថ្លែងទៀតថា មាត្រារដ្ឋធម្មនុញ្ញរបស់កម្ពុជា ឬសូម្បីតែកិច្ចព្រមព្រៀងក្រុងប៉ារីស ក៏មិនបានចែងថា ទាល់តែមានគណបក្សប្រឆាំងណាមួយ ទើបអាចមានដំណើរការបោះឆ្នោតនោះបានឡើយ។ លោកបានថ្លែងថា បច្ចុប្បន្នគណបក្សនយោបាយ ចូលរួមបោះឆ្នោត មានចំនួន ១៨គណបក្ស ដែលជាការបង្ហាញថា មានចំនួនពហុបក្សបានចូលរួមនៅក្នុងការបោះឆ្នោតថ្ងៃទី២៣ កក្កដាខាងមុខនេះ។អ្នកនាំពាក្យដដែលបានថ្លែងទៀតថា ក្រសួងមហាផ្ទៃ នឹងមិនទទួលយកការដាក់ពាក្យសុំធ្វើបាតុកម្មរបស់គណបក្សភ្លើងទៀនដែរ។ នាយឧត្តមសេនីយ៍ខៀវសុភ័ក្រ បានចាត់ទុកការធ្វើបាតុកម្មតវ៉ា គឺជាអំពើខុសច្បាប់ដែលមានន័យថាជាការបង្កភាពវឹកវរនិងបះបោរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា