ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាអាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយការខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន
Sat,10 June 2023 (Time 07:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 154នាក់)

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានអះអាងថា គណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។

ការថ្លែងបែបនេះរបស់ឯកឧត្តម បណ្ឌិត នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។

ឯកឧត្តម បណ្ឌិតបានគូសបញ្ជាក់ថា សមាជិកបក្សគ្រប់រូប គឺជាគ្រឿងបង្គុំនៃអង្គការចាត់តាំងបក្សពីលើដល់ក្រោម និងជាកម្លាំងប្រតិបត្តិករនៃកម្មវិធីនយោបាយរបស់គណបក្ស ហើយកម្លាំងប្រតិបត្តិករទាំងអស់ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដែលជាមូលដ្ឋានដ៏សំខាន់របស់គណបក្សក្នុងការធានាបាននូវការគោរពបុព្វហេតុដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃបេសកកម្មរបស់គណបក្សក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសសមាសភាពផ្លូវការនាថ្ងៃនេះ ដើម្បីបន្តដឹកនាំក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាសេនាធិការ ឲ្យគណៈកម្មាធិការគណបក្សខេត្ត ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្រគណបក្ស ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានា បម្រើឲ្យបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺការបម្រើជាតិ និងប្រជាជន។

ឯកឧត្តមបន្ដថា ការទទួលបានតួនាទីថ្មី គឺជាការទទួលនូវសិទ្ធិអំណាច រួមជាមួយនឹងការទទួលខុសត្រូវ ហើយក្នុងនាមជាថ្នាក់ដឹកនាំ គឺត្រូវមានចក្ខុវិស័យច្បាស់លាស់, ភាពរហ័សរហួនសកម្មការងារ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គឺត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្អែកលើផលប្រយោជន៍រួមជាធំ ហើយថ្នាក់ដឹកនាំអាចប្រើសិទ្ធិអំណាចដើម្បីចាតតាំងអនុវត្តសេចក្តីសម្រេចនេះ ឲ្យសម្រេចបានតាមគោលដៅដែលបានកំណត់ដោយធានាប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី គប្បីត្រូវខិតខំបន្តក្តាប់ជាប់សភាពការណ៍ ជាពិសេសបញ្ហាសតិអារម្មណ៍របស់សកម្មជនបក្ស និងសមាជិកបក្ស ក៏ដូចជាមហាជនទាំងមូល ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ និងដើម្បីពន្យល់បកស្រាយអំពីគុណសម្បត្តិរបស់បក្សជូនពួកគាត់ឲ្យបានយល់ច្បាស់ និងមានលំនឹងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

មួយវិញទៀត យើងក៏ត្រូវយកចិត្តទុកដាក់ផងដែរលើការបណ្តុះបណ្តាលសកម្មជនយុវជនបក្សក្នុងរចនាសម្ព័ន្ធបក្ស ក៏ដូចជាសមាជិកថ្មីដែលបានស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សឱ្យបានយល់ច្បាស់អំពីប្រវត្តិ, បុព្វហេតុ, កម្មវិធីនយោបាយ, ស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា សំដៅបង្កើនភាពកក់ក្តៅ, ជំនឿទុកចិត្ត និងការពេញចិត្តក្នុងការរស់នៅក្រោមម្លប់នៃសុខសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ថា អត្រានៃចំនួនអ្នកបានទៅបោះឆ្នោតក្នុងឆ្នាំ២០២២ កន្លងទៅ បានបង្ហាញឲ្យឃើញនូវការគាំទ្រ នៃដំណើរការលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក៏ដូចជាការជ្រើសរើសយកឱកាស នៃសុខសន្តិភាព និងស្ថិរភាព ដែលកំពុងមានសព្វថ្ងៃនេះ ជាពិសេសការយល់ច្បាស់អំពីតួនាទីក្នុងនាមជាពលរដ្ឋល្អ ដែលត្រូវអនុវត្តសិទ្ធិនយោបាយក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត និងជឿជាក់ ជាពិសេសជំនឿទុកចិត្តលើ សម្តេចតេជោ ប្រធានគណបក្ស, ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបន្តថែរក្សាការពារឱកាសគ្រប់បែបយ៉ាងក្រោមដំបូលនៃសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
279 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2795 នាក់
ខែនេះ :
18111 នាក់
3 ខែនេះ :
67946 នាក់
សរុប :
862161 នាក់