ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមហ៊ុនមណ្ឌលខេសីមា ជិធី ហ្គែនទីង កាស៊ីណូនឹងរីស៊ត នាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ៨០គ្រួសារក្នុងស្រុកកែវសីមា
Sat,10 June 2023 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 333នាក់)

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារ ខណៈក្នុងសាលាស្រុក៧០គ្រួសារក្នុងនោះចែកតាមខ្នងផ្ទះ១០គ្រួសារដោយគ្រួសារជនពិការភាព។ ក្នុងចំណោមប្រជាពលរដ្ឋ៨០គ្រួសារមកពីឃុំចំនួន០២មានឃុំស្រែព្រះ៣០គ្រួសារ និងឃុំស្រែខ្ទុម៤០គ្រួសារ នៃស្រុកកែវសីមា។

លោក សាន គឹម អ៊ាប អភិបាលនៃគណ អភិបាលស្រុកកែវសីមា បានធ្វើការថ្លែងអំណរគុណដល់ កញ្ញា ចាន់ លីលក្ខិណា អគ្គនាយកក្រុមហ៊ុនមណ្ឌលខេសីមា ធីជី ហ្គែនទីង (GT Ganting) កាស៊ីណូនិងរីស៊ត ដែលមានចិត្តសប្បុរសធម៌បាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗយើងត្រូវមានអនាម័យជុំវិញលំនៅដ្ឋានឲ្យបានស្អាត ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ស្មៅដុះច្រើនដែលបង្កឲ្យកើតមានមូសខ្លាខាំបណ្តាលឲ្យមានជំងឺគ្រុនចាញ់។

អំណោយទាំងនោះរួមមាន៖ មួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអៀវ១យួរ, ត្រីខ១យួរ, មីជាតិ១កេស, ទឹកសុទ្ធ១កេស, និងថវិកា១០០០០០រៀល(ដប់ម៉ឺនរៀល)។

ដោយឡែក នៅក្នុងឱកាសនោះកញ្ញា ចាន់ លីលក្ខិណា អគ្គនាយកក្រុមហ៊ុនមណ្ឌលខេសីមា ជីធី ហ្គែនទីង( G T Ganting ) កាស៊ីណូនឹងរីស៊ត បានជួយឧបត្ថម្ភថវិកាចំនួន២០០០០០០រៀល(ពីលានរៀល)ជូនរដ្ឋបាលស្រុកកែវសីមាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
506 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8205 នាក់
ខែនេះ :
32674 នាក់
3 ខែនេះ :
121142 នាក់
សរុប :
1358400 នាក់