ខេត្តតាកែវ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យមានវិធានការដោះស្រាយវិវាទនៅក្នុងរោងចក្រជាបន្ទាន់ ប្រសិនជាមានការកើតឡើង ដោយថាមិនត្រូវបណ្ដែតបណ្ដោយឲ្យបញ្ហានេះរីករាលដាលធំនោះទេ។សម្ដេចបានស្នើឲ្យគ្រប់ភាគីទាំងកម្មករនិយោជិត និងខាងថៅកែ រួមទាំងតំណាងរដ្ឋាភិបាលជាពិសេសគឺអភិបាលខេត្តដោយផ្ទាល់ចូលរួមក្នុងការដោះស្រាយវិវាទដែលកើតឡើងនៅក្នុងរោងចក្រតាមរយៈនយោបាយឈ្នះឈ្នះ។សម្ដេចថា៖ «ធ្វើយ៉ាងមិចឲ្យរោងចក្រសហគ្រាសទាំងអស់មានភាពសុខសាន្ត»។ការលើកឡើងនេះគឺក្នុងពេលដែលនាយករដ្ឋមន្ត្រីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខេត្តតាកែវ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា