ខេត្តកែប៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកែប ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលហៅថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា។ការផ្តាំផ្ញើនេះ បានធ្វើឡើងពេលឯកឧត្តម និងលោកស្រី ស ម៉ាលិដា សោមពិសិដ្ឋ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានចូលរួមក្និងពិធីសំណេះសំណាល ជាមួយគ្រូបង្រៀន និងគ្រូពេទ្យទូទាំងខេត្ត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប។នាឱកាសសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត សោម ពិសិដ្ឋ បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី នាពេលនេះ។ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក ដោយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ ជោគជ័យទាំងអស់នេះ មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតែម្តង។ជាមួយគ្នានោះ ត្រូវបង្កើនប្រសិទ្ធិភាពក្នុងការចូលរូមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាបន្តទៀត និងត្រូវអនុវត្តវិធានការណ៍ (៣ការពារ, ៣កុំ) ជាប់ជាប្រចាំ ជាពិសេសយើងទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា