ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី នាំយកថវិកាជាង៤១លានរៀល ដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និងជិះកង់អង្គរសង្ក្រាន្ត ជូនមន្ទីរពេទ្យកុមារអង្គរ
Thu,15 June 2023 (Time 08:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកថវិកាដែលបានពីការរៃអង្គាសពីកម្មវិធីរត់អង្គរសង្ក្រាន្ត និងជិះកង់អង្គរសង្ក្រាន្ត ចំនួន៤១,៨០០,០០០រៀល ជូនមន្ទីរពេទ្យកុមារអង្គរ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

កម្មវិធីរត់អង្គរសង្ក្រាន្ត និងជិះកង់អង្គរសង្ក្រាន្ត បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងកៀគរថវិកាពីសប្បុរសជននានា ឲ្យចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ-Angkor Hospital for Children ដែលសកម្មភាពនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ផ្សេងៗទៀតរបស់ស.ស.យ.ក.ដែលកន្លងមកធ្លាប់បានធ្វើជាច្រើនលើក។

ផ្សាភ្ជាប់ជាមួយសកម្មភាពខាងលើ កម្មវិធីមួយនេះក៏បានបំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​លេង​កីឡា​ប្រកបដោយសាមគ្គីភាព និងមោទនភាព ក្នុងនាមជាមហាគ្រួសារខ្មែរ រួមទាំងបានផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញទេពកោសល្យ និងសមត្ថភាពបច្ចេកទេសរបស់ពួកគេលើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាយើងឲ្យកាន់តែមានសក្ដានុពល។

សូមជម្រាបជូនថា កម្មវិធីរត់ និងជិះកង់អង្គរសង្ក្រាន្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ដោយទទួលបាននូវការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនប្រមាណ១,៤០០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
454 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6226 នាក់
ខែនេះ :
32476 នាក់
3 ខែនេះ :
69371 នាក់
សរុប :
759614 នាក់