ថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត ៖ ចាប់តាំងពីថ្ងៃរំដោះ៧ មករា ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជាអាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន
Thu,15 June 2023 (Time 08:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជា អាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន សម្រាប់ធ្វើសកម្មភាព និងមានការគោរពបដិបត្តិបានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ផងដែរក្នុងការបង្កើតសន្តិភាព។

ថ្លែងក្នុងពិធីសម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចការនេះ មិនមែនងាយស្រួលនោះឡើយ ពីព្រោះពេលនោះ ដៃម្ខាងត្រូវទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ ហើយរហូតមកដល់បច្ចុប្បន្ន យើងមានវត្តព្រះពុទ្ធសាសនាប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ នៅទូទាំងប្រទេស ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត បានលើកឡើងថា មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព។ ទី១. សន្តិភាព គឺជាគុណតម្លៃនៃការរស់នៅដោយស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្មានអំពើហិង្សា ហើយសន្តិភាពនេះ គឺជាមូលគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទី២. សិទ្ធិសេរីភាព គឺជាអំណាចក្នុងការសម្រេចចិត្ត និងការជ្រើសរើសទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការរៀនសូត្រ, ការប្រកបអាជីពការងារ ឬធុរកិច្ច, ជំនឿសាសនា និងការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិផងដែរ។ ទី៣. ជីវភាព គឺសំដៅដល់សុខភាព, គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការលើកកម្ពស់កម្រិតចំណូលសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែល្អប្រសើរ ហើយដែលធ្វើឱ្យសង្គមជាតិទាំងមូលកាន់តែពោរពេញដោយសេចក្តីសុខ និងភាពសុខដុមរមនាសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរចំពោះកកើតឡើងនូវសមិទ្ធផលថ្មីៗ រួមមាន អគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមនៃវត្តភ្នៀតសិម្ពលី ដែលមានអាយុកាលដ៏ចំណាស់ប្រមាណ ៤៩១ ឆ្នាំ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជា និងប្រើប្រាស់តាមប្រពៃណីជំនឿសាសនា ដើម្បីជាទីស្ងប់សុខផ្លូវចិត្ត។ សមិទ្ធផលដែលត្រូវបានកសាងលេចចេញជារូបរាងឡើងមកនេះ គឺកើតឡើងដោយសារកម្លាំងសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការ, ព្រះតេជព្រះគុណព្រះសង្ឃ, គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាទាំងគំនិត ធនធាន និងកម្លាំង ដើម្បីជាប្រយោជន៍សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន និងឋិតថេរគង់វង្សគ្រប់ ៥.០០០ ព្រះវស្សាតាមពុទ្ធប្បញ្ញត្តិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារ​នៅក្រុងរុនតាឯក ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
354 នាក់
សប្តាហ៍នេះ :
4697 នាក់
ខែនេះ :
29217 នាក់
3 ខែនេះ :
88055 នាក់
សរុប :
982205 នាក់