ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយ ដោយបានលើកឡើងពីសារៈសំខាន់នៃសុខដុមរមនីយកម្មសាសនា ដែលជួយឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ហើយថា ភាពសុខដុមរមនារវាងសាសនាខុសគ្នានៅកម្ពុជា គឺមិនមែនកើតឡើងដោយចៃដន្យទេ គឺដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP)។ឯកឧត្តម បណ្ឌិតបន្ថែមថា ជាមោទនភាពរបស់កម្ពុជា ដែលរក្សាបាននូវសុខដុមរមនីយកម្មសាសនា កម្ពុជាគ្មានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាលរីករាយនូវសមិទ្ធផលគ្រប់សាសនាទាំងអស់ មិនមែនតែព្រះពុទ្ធសាសនា មានទាំងពីសាសនាឥស្លាម និងគ្រឹស្តសាសនាជាដើម។ឯកឧត្តមបន្តថា នៅកម្ពុជាសាសនាណាក៏អនុញ្ញាតឲ្យមានការគោរព ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យមានការរើសអើងគ្នា ដែលនាំឲ្យមានការបែកបាក់សហគមន៍។ឯកឧត្តម បណ្ឌិតសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តរក្សាឲ្យបាន និងកាន់តែរឹងមាំនូវសុខដុមរមនីយកម្មសាសនា ដើម្បីជាប្រយោជន៍របស់សង្គមជាតិ។ឯកឧត្តម បណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា «ដរាបណាគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាលនឹងបន្តធ្វើឲ្យសុខដុមរមនីយកម្មសាសនា នៅថែរក្សាបាន និងកាន់តែរឹងមាំថែមទៀត»៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា