ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
Fri,16 June 2023 (Time 07:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 217នាក់)

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រួតពិនិត្យដំណើរការបោះពុម្ពសន្ធឹកឆ្នោតនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទិញទឹកថ្នាំជ្រលក់លាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតចំនួន៥ម៉ឺន២ពាន់ដប ដែលទិញពីប្រទេសឥណ្ឌា បានមកដល់ឃ្លាំងរបស់គ.ជ.ប ដើម្បីត្រៀមចែកជូនដល់ការិយាល័យសម្រាប់បោះឆ្នោតនៅទូទាំងរាជធានីខេត្ត។

អ្នកនាំពាក្យរូបនេះបានប្រាប់ឱ្យដឹងទៀតថា ជាទូទៅពលរដ្ឋអាចបោះឆ្នោតដោយគូសសញ្ញាគ្រីសក្នុងប្រអប់សម្រាប់គណបក្សដែលខ្លួនពេញចិត្ត ប៉ុន្តែការបោះឆ្នោតឆ្នាំនេះ គ.ជ.ប អនុញ្ញាតឱ្យគូសសញ្ញាបូក សញ្ញាគុណ សញ្ញាគ្រីស ជាដើម លើកលែងតែសញ្ញាដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកគូស (អ្នកបោះឆ្នោត) ដូចជាចុះហត្ថលេខា សរសេរឈ្មោះ សរសេរលេខ ឬស្នាមមេដៃជាដើម។

បើតាមឯកឧត្តម ហង្ស ពុទ្ធា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។ សន្លឹកឆ្នោតនឹងដឹកទៅតាមបណ្តាខេត្តនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1754 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
7061 នាក់
ខែនេះ :
30764 នាក់
3 ខែនេះ :
109001 នាក់
សរុប :
1139349 នាក់