ខេត្តរតនគីរី៖ ទិវានេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិតីភាពឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី។នៅក្នុងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ឆ្នាំ២០២៣ដែលអានដោយ លោក ដេត ចាន់ថន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជជីវៈខេត្តរតនគិរី បានលើកឡើងថា ទិវា ជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ថ្លែងក្នុងពិធីនេះឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្តបានសម្តែង នូវ ការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជនទាំងអស់ដែលបានសហការ ខិតខំរៀបចំ និងចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ដែលសកម្មភាពនេះបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងជិតស្និទ្ធ របស់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធនានា មកលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យមានការអភិវឌ្ឍន៍បន្ថែមទៀត ។ឯកឧត្តម អភិបាលរងខេត្តបន្តថា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក ម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស និងដើម្បីធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត” ហើយរដ្ឋបាលខេត្ត តាមរយៈមន្ទីរការងារ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដែលជាសេនាធិការឲ្យខេត្ត និងក្រសួង និងដៃគូពាក់ព័ន្ធ បាននឹងកំពុងជំរុញញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗជាច្រើន ជាពិសេសការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ជាដើម។ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាមជ្ឈមណ្ឌល កំពុងតែខិតខំសម្រេចឲ្យបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ បើទោះ បីជា យើងទើបតែបានឆ្លងផុតពីបញ្ហាប្រឈមនៃវិបត្តិជំងឺកូវីដ ១៩ កន្លងមកក៏ដោយ ក៏ក្រសួងនៅតែបន្តការជំរុញ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ” ជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង។ឯកឧត្តម ឌុច ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ មជ្ឈមណ្ឌល ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដែល បានចូលរួមយ៉ាងសកម្មក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ប្រកបដោយជោគជ័យ ហើយសង្ឃឹមថាគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងចូលរួមសហការ គាំទ្រទាំងធនធានថវិកា និង ធនធានបច្ចេកទេសដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យទទួលបានជាផ្លែផ្កា និងជោគជ័យបន្តទៀត។នៅក្នុងឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ បានអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃរបស់សិស្សនិសិត្សនៃមជ្ឈមណ្ឌលមណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា