ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការលើកលែងការចោទប្រកាន់ និងឲ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) បន្តសកម្មភាព
Sun,18 June 2023 (Time 11:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី ចូលជួបដោយផ្ទាល់នៅគេហដ្ឋានរបស់សម្តេចនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

លោក ថេង សាវឿន បានរៀបរាប់ប្រាប់ពីសកម្មភាពដែលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើកន្លងមក ដោយសម្តេចតេជោបានស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសម្តេចក៏បានមើលឃើញផលប្រយយោជន៍ដែលខាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើ។

សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។

នាយករដ្ឋមន្ត្រីបានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងផ្តល់សិទ្ធឲ្យសមាគមនេះបានបន្តធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់។

គូសរំលឹកថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ ក្រោមបទចោទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលសកម្មភាពនេះធ្វើឡើងនៅខេត្តរតនគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6840 នាក់
ខែនេះ :
36050 នាក់
3 ខែនេះ :
69895 នាក់
សរុប :
764371 នាក់