ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាក្នុងនាមជាកម្លាំងប្រតិបត្តិករ ដើម្បីរួមចំណែកគាំទ្រ និងអនុវត្តន៍បុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស
Sun,18 June 2023 (Time 11:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្ស យើងត្រូវរួមគ្នាក្នុងនាមជាកម្លាំងប្រតិបត្តិករ ដើម្បីរួមចំណែកគាំទ្រ និងអនុវត្តបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស សំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះរបស់គណបក្ស ដែលនឹងបន្តរែកពន់អម្រែកភារកិច្ចបម្រើជាតិ និងប្រជាជន តទៅមុខទៀត ខណៈដែលគណបក្សយើងបានកសាងសមិទ្ធផលធំៗជាច្រើនជូនជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត។

ការបញ្ជាក់បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧ មករា កាលពីពព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះនោះទេ ហើយគណបក្សបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ជាពិសេសការខិតខំកែលម្អចំណុចខ្វះខាតតាមរយៈ ការដាក់ចេញនូវអភិក្រមទាំង៥៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់គណបក្ស ក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយ ការទទួលខុសត្រូវ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីទទួលបានការគាំទ្ររបស់ប្រជាពលរដ្ឋ គណបក្សដាក់ចេញនូវគោលនយោបាយបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយនេះ នឹងក្លាយទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងករណីដែលគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត។ ក្នុងន័យនេះ គណបក្ស ជាយន្តការដែលប្រជាពលរដ្ឋប្រើប្រាស់ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន គឺការរស់នៅប្រកបដោយសេចក្តីសុខ និងការអភិវឌ្ឍ ទាំងចំពោះប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗ សង្គមគ្រួសារ និងប្រទេសជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ដូចនេះ ដើម្បីបន្តនូវបុព្វហេតុដ៏ត្រឹមត្រូវ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់បក្ស ក្នុងនាមជាយុវជនបក្ស និងជាសកម្មជន យើងមានភារកិច្ចសំខាន់៣ គឺ៖ ទី១.ថែរក្សាឱ្យបាននូវរាល់សមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ ទី២.ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ និងទី៣.រួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីផ្ទេរទៅឱ្យយុវជនជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានព្យាយាមអស់ពីកម្លាំងកាយចិត្តក្នុងការធ្វើ ឱ្យប្រសើរឡើងនូវគុណភាពអប់រំកម្រិតឧត្តមសិក្សា ក្នុងរយៈកាលកន្លងមក និងសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សនៅតាមក្រសួង-ស្ថាប័ន និងគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ ដែលបានអនុវត្តភារកិច្ច ការងារយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ក៏ដូចជាការជំរុញការកសាងសមាជិកបក្សនៅក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុសិស្ស និងនិស្សិត ព្រមទាំងការចលនាសកម្មជនយុវជនគណបក្ស ដើម្បីចូលរួមក្នុងយុទ្ធនាការ និងព្រឹត្តិការណ៍សំខាន់ៗរបស់គណបក្ស៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6840 នាក់
ខែនេះ :
36050 នាក់
3 ខែនេះ :
69895 នាក់
សរុប :
764396 នាក់