ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
វិបត្តិថាមពលរបស់វៀតណាម ប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងវិនិយោគិនបរទេស
Mon,19 June 2023 (Time 08:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

ហាណូយ៖ រដូវក្តៅខ្លាំង និងគ្រោះរាំងស្ងួត ដែលមិនធ្លាប់មានពីមុនមក កំពុងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពតានតឹង នៅភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ដែលបង្កការខាតបង់ជាច្រើនដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។

ប្រទេសវៀតណាម គឺជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនសំខាន់ៗមួយចំនួន ក្នុងពិភពលោក ហើយក្រុមហ៊ុនជាច្រើនក្នុងនោះរួមទាំងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ផងដែរនោះ មានរោងចក្រនៅភាគខាងជើងប្រទេស ដែលនៅមិនឆ្ងាយពីរដ្ឋធានីហាណូយ។

ថ្នាក់ដឹកនាំក្រុមហ៊ុនអាជីវកម្មបាននិយាយថា ប្រតិបត្តិការនៅរោងចក្រមួយចំនួនធំ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការដាច់ចរន្តអគ្គិសនីរយៈពេលវែង។ រោចក្រខ្លះត្រូវបានផ្តល់ការជូនដំណឹងតិចតួចបំផុត ឬមិនមានការជូនដំណឹងទាល់តែសោះក៏មាន។

កាលពីសប្តាហ៍មុន តំបន់ជាច្រើនស្ថិតនៅភាគខាងជើង ដែលភាគច្រើនជាទីតាំងរបស់សួនឧស្សាហកម្មសំខាន់ៗ ត្រូវបានគេប្រាប់ឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ខ្លួនពាក់កណ្តាល ដោយបង្ខំឱ្យសភាពាណិជ្ជកម្មជប៉ុន កូរ៉េ និងអឺរ៉ុប ដាក់ញត្តិទៅកាន់រដ្ឋាភិបាលវៀតណាមដើម្បីស្វែងរកដំណោះស្រាយឱ្យឆាប់រហ័សចំពោះវិបត្តិនេះ។

លោក ស៊ូស៊ូមុ យ៉ូហ៊ីដា (Susumu Yoshida) មកពីសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនបានប្រាប់ AFP ថា ការខូចខាតដោយផ្ទាល់ពីការដាច់ចរន្តអគ្គិសនីតែមួយមុខដែលប៉ះពាល់ដល់ក្រុមហ៊ុនផលិតចំនួនប្រាំនៅសួនឧស្សាហកម្មមួយ មានចំនួនជាង ១៩០ ០០០ដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6840 នាក់
ខែនេះ :
36050 នាក់
3 ខែនេះ :
69895 នាក់
សរុប :
764391 នាក់