ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសចូលកាន់តំណែងលោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត
Tue,20 June 2023 (Time 03:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

ខេត្តកំពត៖ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីភាពក្នុងពិធីបប្រកាសចូលកាន់តំណែងលោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ដែលពិធីមានការចូលរួមពីលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ថាច់ ផែន បានស្នើឱ្យមន្ទីរព័ត៌មានខេត្តកំពត ត្រូវបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុលសង្គម។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។ បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មាន មានភាពរីកចម្រើនសំបូរបែប ពលរដ្ឋអាចងាយស្រួលក្នុងការទទួល និងផ្តល់ព័ត៌មានបានយ៉ាងឆាប់ហ័ស តាមរយៈការបង្ហោះតាមបណ្តាញសង្គមផ្សេងៗនៅលើទូរស័ព្ទ។

ឯកឧត្តមបន្ថែមថា ក្នុងនាមមន្ត្រីជំនាញត្រូវតាមដាន និងក្តាប់សភាពការឲ្យបានច្បាស់ ហើយត្រូវធ្វើការឆ្លើយតប ឲ្យបានទាន់ពេលវេលា ប្រសិនបើមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោល នយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល។ នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុននេះ ការងារផ្សាព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ ដូច្នេះមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។

លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត ក៏បានលើកឡើងដែរថា កន្លងមកវិស័យព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររបស់រដ្ឋបាលខេត្ត មន្ទីរព័ត៌មាន មានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើឲ្យការងារផ្សព្វផ្សាយផ្សេងៗរបស់ខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ។ លោកស្រីអភិបាលរងខេត្ត ក៏បានស្នើឲ្យមន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវបន្តខិតខំបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនាពេលខាងមុខនេះ៕

សូមជម្រាបថា លោកស្រី ប៉ូ ចាន់រស្មី អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តកំពត ត្រូវបានតែងតាំងជាប្រធានមន្ទីរព័ត៌មានខេត្តកំពតថ្មី ជំនួសលោក អោក សំណាង ដែលត្រូវទទួលមុខតំណែងជាសមាជិក ក្រុមប្រឹក្សាខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6840 នាក់
ខែនេះ :
36050 នាក់
3 ខែនេះ :
69895 នាក់
សរុប :
764374 នាក់