ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោឯកភាពឲ្យសិក្សាការងារសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត
Tue,20 June 2023 (Time 03:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានឯកភាពសំណើររបស់សម្ដេចពិជ័យសេនា ទៀ ​បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យមានការសិក្សា ការសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធា នៅតាមខេត្ត។

ការឯកភាពនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរ​ចេញតស៊ូ កាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះ រៀបចំឡើងនៅក្រសួងការ​ពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយតប ជាមួយនឹងសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ ​បាញ់ ទៅលើសំណូមពរទាំង៥ ជាទូទៅ ជាគោលការណ៍ ខ្ញុំយល់ស្រប ប៉ុន្ដែចំណុចទី៣ ទាក់ទិននឹងស្នើបង្កើតច្បាប់ស្ដីពីប្រវិត្ដសាស្ដ្រយោធា ខ្ញុំស្នើឲ្យសិក្សាជាមួយអ្នកច្បាប់ ថាយើងអាចធ្វើទៅរួចឬទេ»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្រិតចេញអនុក្រឹត្យ ស្ដីពីការរៀបចំ តំបន់ប្រវត្ដិសាស្ដ្រយោធា គឺយើងអាចធ្វើទៅបាន និងការសុំអនុសាសន៍ចំពោះសួនប្រវត្ដិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្ដល់ជូនបណ្ដាខេត្ដ ត្រូវការសាងសង់ យើងអាចធ្វើបាន។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្ដនីមួយៗ គប្បីគួរធ្វើ ព្រោះវាជាទីកន្លែងកំសាន្ដសម្រាកសប្បាយ របស់ប្រជាពលរដ្ឋ ហើយក៏វាមិនថ្លៃហួស ទៅដល់ដែលយើងមិនអាច នឹងធ្វើកើតនោះទេ គឺជាតំបន់ហាត់ប្រាណ និងជាតំបន់ដែលប្រជាជន នាំកូនចៅទៅលេងនៅទីនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
630 នាក់
សប្តាហ៍នេះ :
6115 នាក់
ខែនេះ :
33447 នាក់
3 ខែនេះ :
69660 នាក់
សរុប :
764488 នាក់