ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចពិជ័យសេនា ទៀ បាញ់ ចង់កសាងសួនតេជោសន្ដិភាពនៅគ្រប់ខេត្ត
Tue,20 June 2023 (Time 03:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីការចង់កសាងសួនតេជោសន្តិភាពនៅគ្រប់ខេត្តទាំងអស់។ ការកសាងនេះគឺដើម្បីរំលឹកដឹងគុណដល់អ្នកដែលដឹកនាំដែលនាំមុខសន្តិភាពកាន់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការចង់កសាងនូវសួនតេជោសន្តិភាពនេះគឺដើម្បីរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងបានយល់ពីអ្នកដែលនាំដ៏សន្តិភាពនិងថែរក្សាសន្តិភាពនៅក្នុងប្រទេស។ សម្ដេចពិជ័យសេនាបានស្នើសុំអនុសាសន៍ពីសម្ដេចតេជោចំពោះការបង្កើតសួននៃផងដែរ។

គួររំលឹកផងដែរថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនធ្វើដំណើរទាំងយប់ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីដំណើរតស៊ូនេះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
630 នាក់
សប្តាហ៍នេះ :
6086 នាក់
ខែនេះ :
33418 នាក់
3 ខែនេះ :
69631 នាក់
សរុប :
764459 នាក់