ខេត្តកំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៥ ដែលប្រកាសថាជាខេត្តបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ ពិធីប្រកាសទទួលស្គាល់ធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតិភាព រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម សួស គង់ តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុក រ៉ាប៊ុន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងសមាជិកក្រុមប្រឹក្សាខេត្ត។ឯកឧត្តម សួស គង់ បានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣នេះ ជាមោទនភាពបំផុតរបស់រដ្ឋបាលកំពង់ឆ្នាំងទាំងមូល ដែលបានឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៥ ដែលពលរដ្ឋនៅក្នុងសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសាងសង់បង្គន់ កៀរគរថវិកាពីសប្បុរសជន សម្រាប់ជួយគាំទ្រដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងអាចសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងខេត្តកំពង់ឆ្នាំងទាំងមូលមានអណ្ដូងស្នប់សរុប ចំនួន ១៩ ៧១៩ អណ្ដូងលូសរុបចំនួន ១០ ៦៤៤ ស្រះសហគមន៍សរុបចំនួន ១៨០ អាងត្រងទឹកភ្លៀងសរុបចំនួន ១ ០៣៣ ប្រព័ន្ធចែកចាយទឹកសហគមន៍សរុបចំនួន ១៧កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ១២កន្លែង។អភិបាលខេត្តកំពង់ឆ្នាំងគូសបញ្ជាក់ថា គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តកំពង់ឆ្នាំង ផ្ទះមានទឹកស្អាតហូប និង សម្រាប់ប្រើប្រាស់ ចំនួន ១០២ ២៨០ខ្នង ដែលមានអត្រាគ្រប់ដណ្ដប់ការ ផ្គត់ផ្គង់ទឹកស្មើនឹង ៨០ភាគរយ បើធៀបទៅនឹងចំនួនខ្នងផ្ទះសំរុប ១២៧ ៨៥០ខ្នង។ឯកឧត្តមប្រាប់ឱ្យដឹងទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់មានចំនួន ១១៦ ៦៤៨ខ្នង នៃចំនួនខ្ទងផ្ទះសំរុប ១៩៥ ៤០៦ខ្នង ខ្ទងផ្ទះប្រើបង្គន់អនាម័យរួម ១១ ២០២ខ្នង ខ្ចងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូស្មើនឹង ១០០% នៃខ្នងផ្ទះសរុប។បើតាមឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ODF នៅឆ្នាំ២០២២ និងស្រុកចំនួន ៧ទៀតរួមមាន ស្រុកបរិបូណ៌ ជលគីរី កំពង់លែង រលាំប្អៀរ កំពង់ត្រឡាច សាមគ្គី មាន់ជ័យ និងស្រុកទឹកផុស ទទួលបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ODF នៅចុងខែមីនា ឆ្នាំ២០២៣។សូមជម្រាបថា ខេត្តចំនួន៥ហើយដែលប្រកាសបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ក្នុងនោះមាន៖ ខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង និងខេត្តកំពង់ឆ្នាំង៕
ព័ត៌មានគួរចាប់អារម្មណ៍
ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារនៅក្រុងរុនតាឯក ()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
វីដែអូ
ចំនួនអ្នកទស្សនា