មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងលោក ថាំង ឬទ្ធី ប្រធានសម្របសម្រួលសមាគមយុវជនទិសអាគ្នេហ៍ខេត្ត រួមទាំងអាជ្ញាធរក្រុងសែនមនោរម្យ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារ ស្ថិតនៅភូមិពូតាំង និងភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងលោក ថាំង រិទ្ធី ប្រធានសម្របសម្រួលសមាគមយុវជនទិសអាគ្នេហ៍ខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏ដូចជាថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលជួបការលំបាក់ និងរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែង ជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារនាពេលនេះ ទទួលបានអំណោយមួយចំនួន ដើម្បីជួយដោះស្រាយក្នុងជីវភាពរស់នៅបានមួយកម្រិត។ លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា។សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារនាពេលនេះ រួមមាន អង្ករ៥០គីឡូ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ សារុង និងក្រមា បានថវិកា ១០០.០០០រៀល ដោយឡែក គ្រួសារកូនច្រើន ទទួលបានថវិកា ៣០ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា