ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោក ហេង សុថា ចុះដោះស្រាយ និងសម្របសម្រួលបញ្ហាទំនាស់ដីធ្លីរវាងបងប្អូនបង្កើតនៅសាលាស្រុកឆ្លូង
Thu,22 June 2023 (Time 03:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 232នាក់)

ខេត្តក្រចេះ៖ បញ្ហាទំនាស់ដីធ្លីរវាងបងប្អូនបង្កើត គឺឈ្មោះ តែ លន់ , តែ ហ៊ង និងឈ្មោះ តែ គាវ រស់នៅភូមិដីថ្មី ឃុំព្រែកសាហ្ម៉ន់ ស្រុកឆ្លូង ខេត្តក្រចេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតឈានដល់ការប្តឹងផ្តល់គ្នាយកឈ្នះចាញ់រៀងៗខ្លួនទៀតផង។

ដោយសារតែរឿងទំនាស់ក្នុងគ្រួសារត្រកូលខាងលើនេះក្លាយទៅជាជំងឺរ៉ាំរ៉ៃមិនអាចរកចំណុចបញ្ចប់បាន ទើបនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចុះធ្វើការដោះស្រាយ និងសម្របសម្រួល ដើម្បីបញ្ចប់បញ្ហាទំនាស់មួយនេះដែលមានការរៀបចំនៅឯសាលាស្រុកឆ្លូង និងមានការចូលរួមពី លោកស្រី គង់ លឹមហួរ អភិបាលស្រុកឆ្លូង , លោក ធីម ស៊ាងឡេង អភិបាលរងស្រុក រួមនិងមន្ត្រីជំនាញផងដែរ។

លោក ហេង សុថា បានបញ្ជាក់ថា ការដោះស្រាយនេះ មិនមែនកាត់ក្តីឲ្យខាងភាគីណាមួយឈ្នះ ឬចាញ់នោះទេ ប៉ុន្តែចង់ឲ្យពួកគាត់ធ្វើការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ដោយមិនមានការចំណាយទុនអ្វីទាំងអស់ តាមការសម្រេចចិត្តល្អៗពីភាគីទាំងសងខាង នេះបើពួកគាត់ទម្លាក់ចិត្តរៀងៗខ្លួន ដើម្បីរកចំណុចកណ្តាល និងគោលការណ៍រួមឈ្នះឈ្នះទាំងអស់គ្នា ពិសេសចង់ឲ្យក្រុមគ្រួសារត្រូវចេះស្រលាញ់គ្នា គោរពគ្នាទៅវិញទៅមក ក្នុងត្រកូលគ្រួសារតែមួយ។

លោក ហេង សុថា បានមានប្រសាសន៍ជំរុញដល់ទឹកចិត្តកូនៗ ចេះបន្ទន់ឥរិយាបថ និងជួយផ្តល់យោបល់ជូន អ្នកម្តាយ លោកឪពុក នូវចំណុចល្អៗ ជាការសម្រាលនូវទុក្ខកង្វល់បញ្ហាទំនាស់ប្រកបដោយប្រសិទ្ធភាព និងទុកអារម្មណ៍ល្អៗសម្រាប់កូនៗបន្តជំនាន់ទៅថ្ងៃក្រោយ។

លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា លោកមិនអាចកាត់ក្តីឲ្យភាគីណាឈ្នះ ឬចាញ់នោះទេ ហើយក៏មិនមានសិទ្ធិកាត់ក្តីរំលោភលើសាលក្រមតុលាការដែរ គ្រាន់តែមានសិទ្ធិសម្របសម្រួលក្នុងនាមអាជ្ញាធរគ្រប់គ្រងមូលដ្ឋាន ពោលចង់ឲ្យបងប្អូនចេះស្រលាញ់គ្នា សាមគ្គីគ្នា និងចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងគ្រួសារ និងត្រកូលតែមួយប្រកបដោយភក្តីភាព។

សូមបញ្ជាក់ថា ទោះយ៉ាងណា ការដោះស្រាយខាងលើនេះ មិនទាន់ទទួលបានលទ្ធផលនូវឡើយទេ ដោយសាតែភាគីខាងចុងចម្លើយ គឺឈ្មោះ តែ គាវ មិនបានចូលរួមធ្វើការដោះស្រាយ សម្របសម្រួល តាមការអញ្ជើញរបស់អាជ្ញាធរឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2547 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8499 នាក់
ខែនេះ :
34484 នាក់
3 ខែនេះ :
98670 នាក់
សរុប :
1190605 នាក់