ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកអគ្គរាជទូតវិសាមញ្ញជប៉ុនកត់សម្គាល់ថាកម្ពុជាមានកក្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន
Fri,23 June 2023 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ថាកម្ពុជាមានកក្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេសកត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម (យុវជនពេញកម្លាំង) និងស្ថិរភាពនយោបាយ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី លើកឡើងដូចនេះក្នុងជំនួបសម្តែងការគួរសម សំណេះសំណាល និងស្វែងយល់អំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា ជាមួយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលភារ:កិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច លោក ព្រាប កុល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ពេញចិត្តចែករំលែកព័ត៌មានដល់លោក ព្រាប កុល អំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុន និងព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធ ដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលស្វែងរកការឱកាសធ្វើការវិនិយោគនៅកម្ពុជា និង កោតសរសើរដល់ឆន្ទ: គោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែមទៀតពីសំណាក់អ្នកវិនិយោគបរទេសជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។

ឯកអគ្គរាជទូតរូបនេះបានថ្លែងអំណរគុណដល់លោក ព្រាប កុល ដែលបានជួបសម្តែងការគួរសម សំណេះសំណាល ចែករំលែកព័ត៌មាន និងពិភាក្សាការងារជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលបង្ហាញឲ្យឃើញនូវការរាប់អានជ្រាលជ្រៅ ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់ទំនាក់ទំនងឲ្យកាន់តែល្អ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការបង្កើតនូវបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជានិងជប៉ុន។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និងរីករាយធ្វើការជាមួយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសជប៉ុន។

ក្នុងជំនួបនោះដែរ លោក ព្រាប កុល បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះលោក អ៊ូអិណុ អាត់ស៊ូស៊ី និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្ក្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួន ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយពាណិជ្ជកម្ម តួនាទីរបស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះនៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6282 នាក់
ខែនេះ :
35492 នាក់
3 ខែនេះ :
69337 នាក់
សរុប :
763811 នាក់