ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារ នៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី
Sat,24 June 2023 (Time 02:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 185នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី លោក ងិន សូវិមាន អភិបាលរងខេត្ត និងលោក ថាំង ឬទ្ធី ប្រធានសម្របសម្រួលសមាគមយុវជនទិសអាគ្នេហ៍ខេត្ត លោក ស្ដើងផល្លា អភិបាលរងស្រុកកោះញែក។រួមទាំងអាជ្ញាធរស្រុកនិងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី លោក ងិន សូវិមាន អភិបាលរងខេត្ត និងលោក ថាំង រិទ្ធី ប្រធានសម្របសម្រួលសមាគមយុវជនទិសអាគ្នេហ៍ខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏ដូចជាថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលជួបការលំបាក់ និងរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែង ជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារនាពេលនេះ ទទួលបានអំណោយមួយចំនួន ដើម្បីជួយដោះស្រាយក្នុងជីវភាពរស់នៅបានមួយកម្រិត។ លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារនាពេលនេះ រួមមាន អង្ករ៥០គីឡូ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ សារុង និងក្រមា បានថវិកា ១០មុឺនរៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
137 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6347 នាក់
ខែនេះ :
35557 នាក់
3 ខែនេះ :
69402 នាក់
សរុប :
763876 នាក់