ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអះអាងថា នឹងមិនមានការបោះឆ្នោតឡើងវិញ ជាដាច់ខាតនៅកន្លែងណាមួយនោះទេ ព្រោះក្រោយថ្ងៃបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលថ្មី នឹងត្រូវប្រកាសចូលកាន់តំណែង ជាផ្លូវការធ្វើឡើងនាថ្ងៃ២៩ កក្កដា ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦ មិថុនា សម្ដេចតេជោគូសបញ្ជាក់យ៉ាងច្បាស់ៗ ពីដំណើរការប្រព្រឹត្តទៅសម្រាប់ការ បោះឆ្នោតថ្នាក់ជាតិថា «ក្នុងករណីបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មិនមានការបោះឆ្នោតឡើងវិញ នៅកន្លែងណាមួយទេ។ ដំណើរការដោះស្រាយបញ្ហា ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរហូតទៅដល់ដំណាក់កាល នៃការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បកត្រឡប់មកវិញ គឺប្រកាសលទ្ធផលផ្លូវការ និងបេក្ខជនជាប់ឆ្នោត អីចឹងប្រើពេលវេលាខ្លីទេ»។សម្ដេចបន្ដថា តាមការគ្រោងទុក រដ្ឋសភានឹងបើកកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមព្រះរាជអធិបតីព្រះមហាក្សត្រកម្ពុជា ហើយល្ងាចថ្ងៃ២៨ កក្កដាដដែល រដ្ឋសភានឹងរៀបចំពិធីចូលស្បថកាន់តំណែង។ ចំពោះថ្ងៃទី២៩ កក្កដា នឹងបង្កើតរាជរដ្ឋាភិបាលថ្មីនាពេលព្រឹក ហើយពេលល្ងាចថ្ងៃទី២៩ កក្កដាវិញ នឹងស្បថចូលកាន់តំណែងរបស់ ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលតែម្តង។សម្ដេចតេជោបន្ថែមទៀតថា នេះជាប្រតិទិនសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត នាពេលខាងមុខនេះ។ ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជា ឈ្នះបោះឆ្នោត គឺសម្ដេចមានភារកិច្ចនឹងរៀបចំបែបនេះ ប៉ុន្ដែបើគណបក្សដទៃឈ្នះឆ្នោតវិញ ទុកឲ្យគណបក្សឈ្នះឆ្នោតនោះ រៀបចំដោយខ្លួនឯងចុះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា