ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានិត ទទួលទានអាហារសាមគ្គីជាមួយក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា-បញ្ញវន្តក្មេងវត្ត
Mon,26 June 2023 (Time 10:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា-បញ្ញវន្តក្មេងវត្ត ដោយបានបញ្ជាក់ថា យើងគ្រប់គ្នានៅទីនេះមានការងារ និងមកពីកន្លែងផ្សេងៗគ្នា តែយើងមានឆន្ទៈតែមួយ មានគោលដៅរួមគ្នា ដើរលើផ្លូវរួមគ្នា ថែរក្សាសុខសន្តិភាព ការពារ ផលប្រយោជន៍ជាតិ និងជំរុញការអភិវឌ្ឍ។

ក្រោយមតិស្វាគមន៍របស់លោកបណ្ឌិត ម៉ិញ បានកុសល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បញ្ញវន្តក្មេងវត្ត, ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា តាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី រួមទាំងយុវជន សុទ្ធតែទទួលបានផ្លែផ្កា និងទាញយកផលប្រយោជន៍ពីសុខសន្តិភាព។

ឈរលើគោលការណ៍គុណធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ សូមកុំជាន់នរណាម្នាក់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាយុវជនម្នាក់ ត្រូវខំប្រឹងប្រែងដោយខ្លួនឯង បង្កើនសមត្ថភាពរបស់ខ្លួន បង្កើនមិត្តភាព និងសាមគ្គីភាព ចាប់ដៃគ្នា ដើម្បីផលប្រយោជន៍ជាតិ និងសង្គម។

ឯកឧត្តមបន្តថា ក្នុងនាមជាយុវជន សូមយើងចងចាំឱ្យច្បាស់ថា នៅពេលដែលយើងគ្រប់គ្នាបានរីកលូតលាស់ទៅមុខហើយនោះ សូមកុំបំភ្លេចអ្នកដែលធ្លាប់ជួយយើង ធ្លាប់ដើរជាមួយយើង រួមសុខរួមទុក្ខ និងបង្ហាត់បង្ហាញផ្លូវឱ្យយើង នៅក្នុងដំណាក់កាលដ៏កម្សត់កម្រ។

ក្នុងឱកាសនោះ ឯកឧត្តមបានអរគុណដល់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា-បញ្ញវន្តក្មេងវត្តទាំងអស់ ចំពោះការចូលរួមអនុវត្តគោលនយោបាយ និងមាគ៌ាគណបក្ស ខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋតាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ហើយតែងតែគាំទ្រ ជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2707 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9744 នាក់
ខែនេះ :
35823 នាក់
3 ខែនេះ :
70643 នាក់
សរុប :
763655 នាក់