ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពត៖ អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ
Mon,26 June 2023 (Time 10:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 208នាក់)

ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ហើយពួកគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទាក្នុងការចូលរួមជាមួយសម្តេចតេជោ ដើម្បីទាមទារយកមកនូវសុខសន្តិភាពជូនជាតិជូនប្រជាជន ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងអាជ្ញាធរមូលដ្ឋានមកពីឃុំចំនួន៣ គឺតេជោអភិវឌ្ឍន៍ ឃុំត្រពាំងភ្លាំង និងឃុំតាកែន ក្នុងស្រុកឈូក ខេត្តកំពត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ជាមួយគ្នានវ ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទាមទារយកមកវិញនូវសុខសន្តិភាពពីរបបប្រល័យពូជសាសន៍ ពល ពត។ ហើយក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ សម្តេចតេជោតែងតែគិតគូជានិច្ចចំពោះគុណបំណាចរបស់ពួកគាត់ ដោយបានផ្តល់នូវអ្វីគ្រប់យ៉ាង ដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជនពលី និងពិការ។

ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង៣ខាងលើ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើអតីតយុទ្ធជនឱ្យអស់ពីលទ្ធភាព ត្រូវស្គាល់សុខ ស្គាល់ទុក្ខ របស់ពួកគាត់។ ក្នុងនាមជាអ្នកមានតួនាទី ដែលរាជរដ្ឋាភិបាល គណបក្សបានផ្តល់ឱ្យ គឺយើងត្រូវតែបំរើពលរដ្ឋដោយមានទំនួលខុសត្រូវ ស្គាល់ខុស ស្គាល់ត្រូវ មានសីលធម៌ល្អ ហើយរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកអភិបាលខេត្តកំពតបានចុះមកជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកឈូក ដែលមានអតីតយុទ្ធជនចូលរួមប្រមាណជាង៨០០នាក់។ ក្នុងពិធីនេះដែរ លោកអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងសារុង១ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

ព័ត៌មានគួរចាប់អារម្មណ៍

កសិដ្ឋានមួយនៅស្រុកកោះញែកមានគោបាយ ជិត៣០០ក្បាល ផ្ដាំកសិករផ្សេង គួរចិញ្ចឹមគោមួយប្រភេទនេះ អាចរកប្រាក់ចំណូលបានច្រើនគួរសម មិនប្រឈមការខាតបង់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
890 នាក់
ម្សិលមិញ :
658 នាក់
សប្តាហ៍នេះ :
7517 នាក់
ខែនេះ :
30751 នាក់
3 ខែនេះ :
115790 នាក់
សរុប :
1097542 នាក់