ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសរបស់ប្រជាពលរដ្ឋដែលធានានូវសន្តិភាពនិងការអភិវឌ្ឍន៍
Mon,26 June 2023 (Time 10:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 347នាក់)

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសត្រូវមានភាពជឿកជាក់លើគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនតែមួយគត់ជាជម្រើសដ៏ល្អរបស់ប្រជាពលរដ្ឋដែលធានានូវសន្តិភាពនិងការអភិវឌ្ឍន៍ និងសូមបងប្អូនទាំងអស់គ្នា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ កុំបីខាន ។

សម្តេចកិត្ដិសង្គហបណ្ឌិត អំពាវនាវបែបនេះ ក្នុងខណ:ពេលដែល សម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមទ្ធិផលនានានៅវត្តជម្ពូប្រឹក្សា ស្ថិតនៅ សង្កាត់សង្ឃ័រខេត្តស្វាយរៀង នារសៀល ថ្ងៃអាទិត្យ ៨កើត ខែបឋនាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏លើកឡើងថា ខេត្តស្វាយរៀងពីអតីតកាលគឺជាទីតាំង និងសមរភូមិក្តៅហើយក៏ជាទីតាំងដែលបានរំដោះមុនបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបិទបញ្ចប់ ភ្លើងសង្គ្រាម និងបានដាក់ចេញនូវគោលនយោបាយ ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម ទើបធ្វើឲ្យខេត្តស្វាយរៀង មាន រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនតូច ធំ ដែលបានជម្រុញកំណើនសេដ្ឋកិច្ចនៃខេត្តស្វាយរៀងបានមួយកម្រិត ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាត់បន្ថការធ្វើចំណាកស្រុក និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សមិទ្ធិផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសកម្មពីព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ យ៉ាងច្រើនកុះករ បានចាប់មគ្គផលដោយទឹកចិត្តសទ្ធា ជ្រះថ្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
7975 នាក់
ខែនេះ :
32444 នាក់
3 ខែនេះ :
120912 នាក់
សរុប :
1358170 នាក់