ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឆ្នាំទស្សនាកម្ពុជា២០២៣ ខេត្តកែបយកប្រធានបទ កែបឋានសួគ៌លម្ហែ ដើម្បីកៀរគរអ្នកទេសចរ
Tue,27 June 2023 (Time 01:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

ខេត្តកែប ៖ ជាមួយការដង្ហែក្បួននៅជុំវិញទីក្រុងកែប ដែលមានមនុស្សប្រមាណជាង១,០០០នាក់ បានចូលរួម ក្នុងការផ្សព្វផ្សាយពាក្យស្លោក “កែបឋានសួគ៌លម្ហែ” (KEP THE PARADISE) ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ទាក់ទាញសមាណចិត្តភ្ញៀវទេសចរជាតិ និងបរទេស ចូលមកសម្រាកលម្ហែកម្សាន្តមកខេត្តកែបកាន់តែច្រើនថែមទៀត។ ពិធីនេះបានប្រព្រឹត្តទៅរយៈពេលកន្លះថ្ងៃ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា ឆ្នាំទស្សនាកម្ពុជា២០២៣ នេះ ជាយុទ្ធនាការថ្នាក់ជាតិដែលរៀបចំដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក្នុងគោលដៅដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា ក្នុងនោះដើម្បីជំរុញវិសាលភាពវិស័យទេសចរណ៍ខេត្តកែបឲ្យកាន់តែទាក់ទាញទៀតនោះ រដ្ឋបាលខេត្តបានជំរុញនិងបំផុសចលនាមហាជនឲ្យចូលរួម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយផង និងដើម្បីបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការនេះផង។

ឯកឧត្តមបញ្ជាក់ថា ការរៀបចំឲ្យមានឡើងនូវព្រឹត្តិការណ៍នេះ ចង់បំផុសមនុស្សគ្រប់រូបតាំងពីកុមារដល់មនុស្សពេញវ័យ អោយយល់ដឹងពីសារៈសំខាន់នៃភាពជាម្ចាស់ផ្ទះ ក្នុងការទាក់ទាញបាននូវភ្ញៀវទេសចរ កាលណាពលរដ្ឋរស់នៅស្អាតមានអនាម័យ នាំឲ្យមានភូមិស្អាត ស្រុកស្អាត ខេត្តស្អាត ជាហេតុធ្វើឲ្យភ្ញៀវទេសចរមកលេងច្រើន នាំប្រាក់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋាននោះវិញ។

តាមរយៈយុទ្ធនាការនេះ ឯកឧត្តម អំពាវនាវអោយបងប្អូនដែលអញ្ជើញមកលេងខេត្តកែប សូមចូលរួមបន្តវេចខ្ចប់ទុកដាក់កាកសំណល់អោយបានល្អ ដើម្បីបន្តភាពស្អាតរបស់ខេត្ត ក្រោយតែពីការខិតខំរបស់អាជ្ញាធរក្នុងការកែលម្អ បង្កើនសោភ័ណ្ឌភាពនៅតាមទីតាំងរមណីយដ្ឋាននានានៅទូទាំងខេត្តកែប។

គួរបញ្ជាក់ថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិសម្រាក កម្សាន្តបែបប្រណីតកម្រិតខ្ពស់ ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ នៅក្នុងសេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥។ ក្នុងនោះខេត្តកែបក៏តែងទទួលបាននូវពានរង្វាន់នានា ដែលជាប់ជាខេត្តដែលមានខ្យល់ស្អាត ទឹកស្អាត ដីស្អាត ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2738 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9775 នាក់
ខែនេះ :
35854 នាក់
3 ខែនេះ :
70674 នាក់
សរុប :
763686 នាក់