ខេត្តក្រចេះ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជាកសិករដែលមានជីវភាពទីទ័លក្រ និងជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ រស់នៅភូមិទ្រាប និងភូមិសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត ក្នុងមាន ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ , លោក មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីប្រភេទរួមនិង លោក លោកស្រី ជាអភិបាលរងនៃគណៈអភិបាលខេត្ត និងមន្រ្តីរាជការនៃសាលាខេត្ត ព្រមទាំងប្រជាពលរដ្ឋ ជាង៥០០នាក់ ។ក្នុងឱកាសនោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ក្នុងព្រះរាជដំណើរយាងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលកត់សម្គាល់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឱ្យជាតិកម្ពុជាមានការរីកចម្រើនជឿនលឿន ហើយប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត។ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលកោតសរសើរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តក្រចេះ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលូតលាស់។ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន អំណោយជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៥៧នាក់។នៅក្នុងឱកាសនោះ ព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារៗ ទទួលបាន៖* អង្ករ ចំនួន ១ បាវ* ឃីត ចំនួន ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង១)* មី ចំនួន ២ កេស* ត្រីខ ចំនួន ១ យួរ* តង់កៅស៊ូ ចំនួន ១* ស្បែកជើងផ្ទាត់ ចំនួន ១ គូ* អាវយឺត មានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១* អាវរងារ ចំនួន ១* ថវិកាចំនួន ២០០.០០០ រៀល។បន្ថែមពីលើនោះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានក្រាបបង្គំទូលថ្វាយសំណើសូមសាលារៀនថ្មី សង់ពីបេតុងចំនួន ១ខ្នង ៥បន្ទប់ និងបន្ទប់ទឹកចំនួន ៤បន្ទប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា