ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើ សុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន
Wed,28 June 2023 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 108នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសនបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់លើ សុខុមាលភាព និងការលើកកម្ពស់តួនាទី របស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុច អាទិភាពសំខាន់ ចំនួន ៣ គឺៈ ជីវិត, ជីវភាពនិងកិត្តិយស៖ ទី១.ជីវិត៖ សំដៅដល់ការរំដោះ ជាតិ និងប្រជាជន ចេញពីរបប ប៉ុល ពត និងការបញ្ចប់សង្គ្រាម តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ក៏ដូចជាការជួយសង្គ្រោះជីវិតឱ្យឆ្លងផុតពីរណ្តៅមរណៈនៃជំងឺកូវីដ-១៩ ។ ទី២. ជីវភាព៖ សំដៅដល់ការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមនានា ដែលបន្តកើនឡើង ជាបន្តបន្ទាប់ រួមជាមួយនឹងប័ណ្ណថែទាំសុខភាព, ការផ្តល់សម្បទានដី សង្គមកិច្ច និងការសាង់សង់ផ្ទះ សម្រាប់អតីតយុទ្ធជន ក៏ដូចជាការយកចិត្តទុកដាក់ជាច្រើន ផ្សេងទៀត ដែលរួមមានផងដែរ នូវការបណ្តុះបណ្តាលបន្ថែម សម្រាប់ការចាប់អាជីព ពិតប្រាកដមួយ នៅក្រោយពេលចូលនិវត្តន៍ និងការផ្តល់អាទិភាព ដល់កូនចៅអតីត យុទ្ធជន ក្នុងការចូលបម្រើការងារ តាមសមត្ថភាពជំនាញ និងទី៣. កិត្តិយស សំដៅដល់ការលើកកម្ពស់តួនាទី របស់អតីតយុទ្ធជន ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ជាតិ រួមទាំងការបំពាក់គ្រឿងឥស្សរិយយស ដើម្បីរំឭកបញ្ជាក់អំពីការទទួលស្គាល់ និងការតប ស្នងសងគុណចំពោះវីរភាព និងគុណបំណាច់របស់អតីតយុទ្ធ ក៏ដូចជាការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ជាដើម ។

ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងភាពសុខសាន្តសម្បូរសប្បាយរុងរឿង ដូចពេលបច្ចុប្បន្ន ។ ជាតថភាពជាក់ស្តែង, យើងបានដឹងទាំងអស់គ្នា ជាពិសេសអ៊ំពូមីងជាអតីតយុទ្ធជន គឺបានជ្រាបច្បាស់ថា នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានដឹកនាំរដ្ឋប្រហារទម្លាក់ព្រះបាទព្រះបរមរតនកោដ្ឋ ដោយបានធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបាននាំប្រទេសជាតិឱ្យដើរថយក្រោយពីសម័យកាលរីកចម្រើន ទៅជាសម័យកាលនៃការបំផ្លិចផ្លាញដោយសារសង្គ្រាម និងឈានរហូតដល់ការកាប់សម្លាប់ប្រជាជនដោយគ្មានត្រាប្រណី នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ឯកឧត្តមបណ្ឌិតបន្តថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ បានបន្សល់ទុកនូវការបែកបាក់ព្រាត់ប្រាសក្រុមគ្រួសារ និងវិនាសកម្មជាច្រើន ហើយពិតណាស់ គឺអ៊ំពូមីងអតីតយុទ្ធជន និងគ្រួសារពលី-មរណៈ និងពិការទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ប្រាកដជាចងចាំអតីតកាលដ៏ឈឺចាប់ខ្លោចផ្សានេះគ្មានថ្ងៃបំភ្លេចបាន ។ ដូចនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំនូវអតីតកាល ដែលជាតិខ្មែរធ្លាប់រងគ្រោះ ហើយត្រូវខិតខំធ្វើយ៉ាងដើម្បីដើរចៀសឱ្យផុតពីសង្គ្រាម និងជម្លោះបែកបាក់ ព្រមទាំងរួមសាមគ្គីគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ។

នៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭក ក្នុងមនោសញ្ចេតនាស្រឡាញ់ យកចិត្តទុកដាក់ ប្រកបដោយភាពកក់ក្តៅ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអ៊ុំពូមីង អតីតយុទ្ធជនទាំងអស់ និងក៏សូមយកឱកាសនេះ លំឱនកាយគោរព ចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ។ ការលះបង់ និងគុណបំណាច់ដ៏មានតម្លៃ ធំធេងទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជន និងយុវជនកម្ពុជាគ្រប់ៗជំនាន់ ដោយមិនអាចបំភ្លេចបានទ្បើយ ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ ចំពោះការប្រារព្ធ ខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿង ឥស្សរិយយស ជូនដល់អ៊ុំពូមីងអតីតយុទ្ធជន នៅរាជធានីភ្នំពេញ ទាំង ៦.០០០ រូប ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះជាតិ និងប្រជាជន ដោយនៅក្នុងគ្រប់ដំណាក់កាល ប្រវត្តិសាស្ត្រ កន្លងមកនេះ អ៊ុំពូមីងអតីតយុទ្ធជន បានធ្វើពលិកម្ម យ៉ាងអង់អាចក្លាហាន និងប្រកបដោយទឹកចិត្ត ស្នេហាជាតិ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
135 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6345 នាក់
ខែនេះ :
35555 នាក់
3 ខែនេះ :
69400 នាក់
សរុប :
763874 នាក់