ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព
Wed,28 June 2023 (Time 08:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 310នាក់)

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈ Facebook បានបង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព។

ឯកឧត្តមបានសរសេរថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងមាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម ដែលកំពុងរងការរំលោភដោយយន្តហោះគ្មានមនុស្សបើក ក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមជូនពរកងកម្លាំងប្រដាប់អាវុធ ដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សូមទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
309 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8008 នាក់
ខែនេះ :
32477 នាក់
3 ខែនេះ :
120945 នាក់
សរុប :
1358203 នាក់