ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបផេកលេង Facebook
Fri,30 June 2023 (Time 08:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 479នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសលុបផេក facebook ដែលមានអ្នកតាមដានជាង ១៤លាននាក់ ចាប់ពីថ្ងៃនេះតទៅដោយថា មានការក្លែងបន្លំគណនេយ្យរបស់សម្ដេចច្រើន ខណៈដែលសម្ដេចងាកទៅប្រើប្រាស់ការផ្សព្វផ្សាយតាម channel telegram វិញ។

សម្ដេចតេជោបានសរសេរនៅលើ Channel Telegram របស់សម្ដេចនាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា៖ «ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជី Facebook»។

សម្ដេចក៏សូមការយោគយល់ពីអ្នករាប់អានសម្ដេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល telegram របស់សម្ដេចវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់តាមរយៈតេឡេក្រាមវិញ។

ជាមួយគ្នានោះសម្ដេចក៏បានបង្កើតគណនី TikTok ថ្មីនិងមានមនុស្ ស២នាក់យកឈ្មោះសម្ដេចទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង ៣០មុឺននាក់ ចូលចិត្តជាង ៤លាននាក់ ឯមួយទៀតមានអ្នកតាម ១លាន ២សែននាក់ និងអ្នកចូលចិត្តជាង ១២លាននាក់។

សម្ដេចបញ្ជាក់ថា ចាប់ពីពេលនេះ Facebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
318 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8017 នាក់
ខែនេះ :
32486 នាក់
3 ខែនេះ :
120954 នាក់
សរុប :
1358212 នាក់