ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ជប៉ុនបញ្ជូនអាជ្ញាកណ្តាល៣៦រូប មកកម្ពុជាដើម្បីសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
Sat,03 June 2023 (Time 08:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 166នាក់)

ភ្នំពេញ៖ អាជ្ញាកណ្តាលជប៉ុនចំនួន៤០រូប នឹងមកកម្ពុជាសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ។ អាជ្ញាកណ្តាលជនជាតិជប៉ុនប្រមាណ៣៦រូប គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ដែលបានចូលរួមព្រឹត្តិការណ៍កីឡាតូក្យូ២០២០។

តាមសេចក្តីព័ត៌មានពីទីភ្នាក់ងារកីឡាប្រទេសជប៉ុន អាជ្ញាកណ្តាលជប៉ុនដែលបញ្ជូនមកសម្រាប់សម្រួលលើការប្រកួតកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម ដែលនឹងប្រកួតចាប់ពីថ្ងៃទី០៤-០៩ ខែមិថុនា កីឡាលើកទម្ងន់ចាប់ពីថ្ងៃទី០៤-០៧ ខែមិថុនា កីឡាហែលទឹកចាប់ពីថ្ងៃទី០៤-០៨ ខែមិថុនា និងកីឡាបាល់បោះជិះរទេះ ពីថ្ងៃទី០៣-០៧ ខែមិថុនា។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលបញ្ចប់ទៅថ្មីៗនេះ អាជ្ញាធរកណ្តាលជប៉ុន៤០រូបក៏ត្រូវបានបញ្ជូនមកកម្ពុជាផងដែរ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចបញ្ជូនអាជ្ញាកណ្ដាលជប៉ុន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានាពេលនេះ គឺជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន អាចចូលរួមចំណែក ក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះ។

ក្នុងពិធីជប់លៀងជួបជុំស្វាគមន៍អាជ្ញាកណ្ដាលជនជាតិជប៉ុន ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើក១២ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរំលឹកថា ការសម្រេចបញ្ជូនអាជ្ញាកណ្តាលជប៉ុន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកំពូល ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី គឺស៊ីដា នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២។

លោកទូត គូសបញ្ជាក់ថា «នេះជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន ដែលអាចចូលរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដោយប្រើប្រាស់បទពិសោធន៍ដែលទទួលបានពីការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២១។ ខ្ញុំសង្ឃឹមថា អាជ្ញាកណ្តាលនឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មពេញលេញ ដោយប្រើបទពិសោធន៍របស់ខ្លួនក្នុងប្រទេសជប៉ុន»។

លោកទូត បន្ដថា កិច្ចសហប្រតិបត្តិការស្ដីពី ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកនេះ បានបើកនូវវិស័យថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាក្រៅប្រទេសចំនួន១១ សរុបជាង២ពាន់នាក់ នឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន១៤ មានដូច វាយសី ប៊ូស្យា អុក យូដូ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល ហែលទឹក បាល់បោះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុជនពិការ បាល់បោះជនពិការ កីឡាលើកទម្ងន់ជនពិការ កីឡាE-Sport និងកីឡាអត្តពលកម្មជនពិការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1448 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9970 នាក់
ខែនេះ :
30326 នាក់
3 ខែនេះ :
94129 នាក់
សរុប :
965422 នាក់