ខេត្តកណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យតាមដានឱ្យបានម៉ត់ចត់បំផុត ចំពោះកម្មករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ ក្រោយបក្សឈ្នះឆ្នោតនៅថៃ ប្រកាសគំរាមថា បើលោកឡើងធ្វើជានាយករដ្ឋមន្រ្តី នោះនឹងបណ្តេញកម្មករកម្ពុជា និងកម្មករឡាវ ចេញឱ្យអស់ពីប្រទេសថៃ។ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះ។ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាអ្នកនយោបាយថៃនឹងគិតមើលឲ្យឆ្ងាយ។ សម្ដេចថា៖ «អ្នកបង្កើតនៅនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចមិនត្រឹមតែកម្មករកម្ពុជានិងឡាវទេតែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករពីកម្ពុជានិងឡាវហើយមកពីមីយ៉ាន់ម៉ាផងដែរ»។សម្ដេចបន្ថែមថា៖ «មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជានិងឡាវចេញបណ្ដោយ។ ខ្ញុំគិតថានយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជានិងឡាវទេ»៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា