ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា
Sun,04 June 2023 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 133នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសបើកការប្រកួតកីឡាជនមាន ពិការភាពអាស៊ានប៉ារ៉ាហ្គេម (PARA Game) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាផ្លូវការ។

ជាមួយនឹងការប្រកាសបើកកីឡានេះ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃខាងមុខ អាស៊ាននឹងអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអូឡាំពិក ឬបាល់ទាត់ពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពជោគជ័យដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតស៊ីហ្គេមថ្មីៗនេះ ហើយបញ្ជាក់ថា ជោគជ័យនេះ ស្តែងឱ្យឃើញពីសាមគ្គីភាពអាស៊ាន និងការលើកកម្ពស់វិស័យកីឡាផងដែរ។

ជាមួយនឹងការប្រកាសបើកកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេម (PARA Game) សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមលើកកម្ពស់ជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការ ដែលចូលរួមប្រកួតនៅកម្ពុជានាពេលនេះផងដែរ។

សូមរំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។

កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង១៣នាក់ មកពីទីម័រខាងកើត។

ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុនចំនួន៤៨នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន១៧១នាក់ និងមន្ត្រីបច្ចេកទេស ក្នុងស្រុក ចំនួន៩០០ នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
709 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6910 នាក់
ខែនេះ :
33147 នាក់
3 ខែនេះ :
69453 នាក់
សរុប :
760527 នាក់