ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស
Sun,04 June 2023 (Time 08:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 319នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស សម្រាប់ប្រទេសជាតិ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ។

ឯកឧត្តមបណ្ឌិតគូសបញ្ជាក់បែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម​​ បណ្ឌិតលើកឡើងដូច្នេះថា៖ «ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺអាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទកភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ»។

ឯកឧត្តមបន្តថា សម្រាប់ប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ គឺការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ចូលរួមសម្តែងនូវការអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំងអស់ក្នុងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សា ជាពិសេសសមិទ្ធផលថ្ងៃនេះអាចសម្រេចទៅបានអាស្រ័យដោយតួអង្គ ៣ ដែលជាប្រតិបត្តិករសំខាន់ ដោយបូករួមនឹងតួអង្គគាំទ្រសំខាន់ ១។ តួអង្គដែលជាប្រតិបត្តិករទាំង ៣ គឺ៖ ១. សាមីខ្លួនដែលជានិស្សិតជ័យលាភី, ២. អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារ និង៣. គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងគ្រឹះស្ថានសិក្សា បូករួមនឹងតួអង្គគាំទ្ររួម គឺរាជរដ្ឋាភិបាលដែលជាអ្នកបង្កលក្ខណៈតាមរយៈការផ្តល់នូវបរិយាកាសសុខសន្តិភាព និងស្ថិរភាពអនុគ្រោះដល់ការសិក្សារៀនសូត្រ។ មួយវិញទៀត គ្រឹះស្ថានសិក្សា អាចសម្រេចបាននូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។

ឯកឧត្តមបន្តថា ឱកាសដែលនិស្សិតជ័យលាភី និងក្រុមគ្រួសារទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានបើកចំហរឱ្យវិស័យឯកជនអាចចូលរួមចំណែកក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏បានផ្តល់នូវជម្រើសសម្បូរបែបសម្រាប់និស្សិត ក្នុងការចាប់យកជំនាញ និងបំពេញតម្រូវការតាមទីផ្សារការងារ។ ដោយឡែក ងាកមកទិដ្ឋភាព

បន្ថែមលើភាពជោគជ័យដែលទទួលបានក្នុងថ្ងៃនេះ សូមនិស្សិតជ័យលាភីទាំងអស់បន្តបេសកកម្មនៃជីវិតរបស់ខ្លួន តាមរយៈការកសាងក្រុមគ្រួសារប្រកបដោយសុភមង្គល, បំពេញតួនាទីជាពលរដ្ឋគំរូ និងជាពិសេសបន្តការតស៊ូព្យាយាមប្រឹងប្រែងទ្វេដងឆ្ពោះទៅកាន់វិបុលភាព និងសម្រេចក្តីស្រមៃរបស់ខ្លួនក្រោមម្លប់នៃសុខសន្តិភាព និងឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈការខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង។

ឯកឧត្តម បណ្ឌិតបន្តទៀតថា បច្ចុប្បន្ន គឺនិស្សិតទាំងអស់សម្រេចបាននូវចំណេះដឹងផ្នែករឹង ដែលជាមូលដ្ឋាននៃការត្រិះរិះពិចារណា និងជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែក៏ត្រូវបន្តអភិវឌ្ឍជំនាញផ្នែកទន់បន្ថែម ដូចជាផ្នែកសីលធម៌ និងគុណធម៌។ គន្លឹះនៃភាពជោគជ័យសម្រាប់យកទៅអនុវត្ត គឺសូមប្រកាន់ប្រកាន់ផ្នត់គំនិតដូចស្មៅ ដើម្បីយើងអាចបន្តរីកចម្រើនទៅមុខ ពីព្រោះ៖ ១. ស្មៅមិនខ្ពស់ទេ ប៉ុន្តែអាចដុះលើកំពូលភ្នំ ដូច្នេះគួរដាក់ខ្លួនឱ្យទាប ហើយរក្សា និងបង្កើតទំនាក់ទំនងក្នុងសង្គម ដោយកុំអត្តនោម័តនិយម និងកុំតួឯកនិយម, ២. ស្មៅមានភាពធន់ និងខិតខំប្រឹងរស់ ហើយការងារ គឺដូចគ្នា ពីព្រោះយើងមិនអាចជោគជ័យគ្រប់ពេលនោះទេ និងមានឧបសគ្គច្រើនណាស់ និង៣. ស្មៅមិនខ្វល់អំពីបរិស្ថានជុំវិញ ហើយតែខិតខំបន្តរីកលូតលាស់ដោយមិនប្រៀបធៀបខ្លួននឹងអ្នកជុំវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
590 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9112 នាក់
ខែនេះ :
29468 នាក់
3 ខែនេះ :
93271 នាក់
សរុប :
964564 នាក់