ខេត្តមណ្ឌលគិរីៈ កងកម្លាំងអាវុធហត្ថស្រុកកែវសីមា ប្រមូលបានម៉ូតូនិងដាវ ក្រោយពីក្រុមបងធំណាត់កាប់គ្នាក្នុងសាលាមិនបានសំរេច ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង២៥នាទីយប់ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណសាលារៀនឆ្នែង ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។លោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកែវសីមាឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកបានធ្វើការល្បាតក្នុងមូលដ្ឋាន ក៏ទទួលបានការរាយការណ៍ពីលោកគ្រូបង្រៀននៅសាលាឆ្នែង ថាកើតមានករណីក្មេងទំនើង២ក្រុមណាត់កាប់គ្នានៅក្នុងបរិវេណសាលារៀឆ្នែង ភ្លាមៗនោះកម្លាំងអាវុធហត្ថស្រុកក៏ទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញម៉ូតូចំនួន៣គ្រឿងនិងដាវសាំម៉ារ៉ៃចំនួន ៣ និងដំបងឫស្សី៣កំណាត់ បានបន្សល់នៅនិងកន្លែង មិនបានឃើញក្រុមបងធំទាំងនោះទេ ជនទំនើងទាំងនេះសង្ស័យរត់ចោលម៉ូតូ ក្រោយពីឃើញកម្លាំងអាវុធហត្ថចូលទៅដល់ បន្សល់ទុកតែម៉ូតូបែកបាក់ចំនួន៣គ្រឿងរួមនិងដាវ៣ដើម។បច្ចុប្បន្នសមត្ថកិច្ចបានយកវត្ថុតាងទាំងដាវទាំងម៉ូតូយកមករក្សាទុក និងកំពុងស្រាវជ្រាវរកមុខក្រុមបងធំទាំងនោះមកចាត់ការតាមច្បាប់។គួរបញ្ជាក់ផងដែរថា ជារឿយៗក្រុមក្មេងទំនើងទាំងនេះតែងតែណាត់កាប់គ្នាក្នុងសាលារៀនឆ្នែង ពេលកន្លងមកសមត្ថកិច្ចធ្លាប់ឃាត់យកទៅអប់រំផងដែរ តែនៅតែកើតមានករណីបែបនេះដដែល៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា