ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធវិហារ អាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា
Mon,05 June 2023 (Time 07:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលក្នុងថ្ងៃនេះ សម្រាប់សាសនិកឥស្លាមទាំងអស់ រួមមាន វិហារដ៏ធំ និងសមិទ្ធផលនានាជាច្រើន ជាពិសេសផ្លូវជាតិលេខ ៥ ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងគ្រប់សាសនា។ សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង ហើយការណ៍ដែលរក្សាបាននូវសុខដុមនីយកម្មសាសនា គឺកើតពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ និងគ្រប់សាសនាទាំងអស់។ ប្រទេសកម្ពុជាយើងមិនមានសង្គ្រាម គឺដោយសារគ្រប់សាសនានៅកម្ពុជាមានជោគវាសនាតែមួយរួមគ្នា។ នៅពេលមានទុក្ខ ដូចជាពេលធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏រងការបំផ្លាញ ហើយលំបាកវេទនា និងមានការបិទសិទ្ធិសេរីភាពដូចគ្នា។ ហើយនៅពេលមានសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលសុខសន្តិភាពសន្តិភាពដូចគ្នា។

បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង៖ ទី១. កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នា និងមិនរើសអើង និង ២. កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរពបដិបត្តិសាសនាទៅតាមការពេញចិត្ត ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែករំលែក។

ឯកឧត្តមរំលេចថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ គឺ៖ ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ឱ្យរស់ឡើងវិញ, ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា, ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ-១៩ និង ទី៤. ឱកាសនៃការអភិវឌ្ឍ រួមមាន ការសិក្សារៀនសូត្រ សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ។ សមិទ្ធផលទាំងអស់នេះ គឺបានកើតឡើងមិនមែនដោយចៃដន្យនោះទេ ប៉ុន្តែដោយសារគោលនយោបាយដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ។ គោលនយោបាយទាំងនេះ ពិតជាបានធ្វើឱ្យប្រជាជនមានសុភមង្គល និងជីវភាពធូរធា ពីព្រោះមានថ្នាក់ដឹកនាំដែលគិតបានសព្វគ្រប់ជ្រុង ជ្រោយតាមវិធីសាស្ត្រ “មើលព្រៃទាំងមូល”។ គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ៖ កើតដោយសារប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន ជាពិសេស គឺមិនប្តូរឈ្មោះ៖ ដើម្បីជាតិខ្មែរ និងប្រជាជនកម្ពុជា ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជួយសង្គ្រោះ និងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនគ្រប់ៗគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
567 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6768 នាក់
ខែនេះ :
33005 នាក់
3 ខែនេះ :
69311 នាក់
សរុប :
760334 នាក់