ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កត់សម្គាល់ថាខណៈជិតបោះឆ្នោតម្តងៗ គឺតែងតែមានជនឆ្លៀតឱកាសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់។ សម្តេចតេជោក៏បានដឹងថា មន្ត្រីមួយចំនួនគឺនៅពីក្រោយខ្នងករណីនេះ។សម្តេចតេជោបានមានប្រសាសន៍ថា អ្នកមានអំណាច និងអ្នកមានលុយមួយចំនួនក៏បានប្រព្រឹត្តិករណីកាប់ទន្ទ្រានដីរដ្ឋ។សម្តេចថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាស្ថិតក្នុងខណ្ឌជ្រោយចង្វានាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ថា៖ «អ្នកមានអំណាចរបស់យើងមួយចំនួន ក៏ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយមួយចំនួន ទៅជួលមនុស្ស (ពលរដ្ឋ) ទៅកាប់ដែរ រួចហើយឱ្យលុយទៅ ថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង រដ្ឋធ្វើសម្បទានឱ្យ ដីហ្នឹងមិនមែនបានទៅប្រជាជនឯណា គឺបានទៅអ្នកមានលុយ»។សម្តេចតេជោបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធររាជធានីខេត្ត ទប់ស្កាត់ និងចាត់វិធានការលើករណីនេះឱ្យបានតឹងរ៉ឹង ហើយសម្តេចគូសបញ្ជាក់ថា ទោះមន្ត្រី ឬអ្នកមានអំណាចធំយ៉ាងណាក៏ដោយក៏សម្តេចមិនយោគយល់នោះទេ គឺនឹងធ្វើទៅតាមច្បាប់ដូចគ្នា។សម្តេចថ្លែងថា៖ «មន្ត្រីមួយចំនួនពាក់ព័ន្ធរឿងនេះ សូមកុំបន្ទោស ហ៊ុន សែន យើងមិនអាចទុកឱ្យនៅក្របខណ្ឌរដ្ឋ ឬក្របខណ្ឌយោធា នគរបាល […] រៀបទាំងមន្ត្រីតុលាការ ខ្ញុំអត់បានតុលាការ ខ្ញុំចាប់មន្ត្រីខូចតើ»។សម្តេចតេជោ បានអះអាងថា ទោះបីអ្នកក្រ និងអ្នកមានក៏ដោយឱ្យតែបានប្រព្រឹត្តិបទល្មើសកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ គឺត្រូវអនុវត្តមានវិធានការច្បាប់។ សម្តេចថ្លែងថា៖ «អ្នកណាក៏ដោយ ទោះបីក្រ មានក៏ដោយ នេះជាដីរបស់រដ្ឋ ព្រៃឈើរបស់ជាតិ មិនអាចធ្វើរពៀសៗបានទេ»៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា