ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ
Tue,06 June 2023 (Time 02:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 277នាក់)

ខេត្តកណ្តាល៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង ៥០០ ឆ្នាំកន្លងមកហើយ និងបាននាំមកនូវសម័យកាលដ៏រុងរឿងដូចពេលបច្ចុប្បន្ន ជា “សម័យតេជោសន្តិភាព”។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិតបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ និងមូលដ្ឋាននៃការបង្រួបបង្រួមជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយអាចរួមរស់នៅជាមួយគ្នាក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្តែង កន្លងមក សង្គ្រាមផ្នែកយោធាត្រូវបានបញ្ចប់ ហើយរហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាក៏នៅបន្តឈ្នះសមរភូមិបេះដូងប្រជាពលរដ្ឋ តាមរយៈអំពើល្អរបស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំតាមគ្រប់យន្តការ និងគ្រប់លទ្ធភាព។

ឯកឧត្តម​ បណ្ឌិតបន្តថា ក្នុងនាមជាសកម្មជនយុវជនរបស់គណបក្សប្រជាជនកម្ពុជា, យើងគ្រប់គ្នាមានតួនាទីចូលរួមចំណែកការពារស្នាដៃ និងសមិទ្ធផលនានារបស់បក្ស និងបន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គោលនយោបាយ និងទិសដៅផ្សេងៗរបស់គណបក្ស ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសមាជិក-សមាជិកាគណបក្ស ជាពិសេសក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ដែលជាចលករនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន និងជាកម្លាំងស្នូលចូលរួមចំណែកជាមួយកម្លាំងសរុបរបស់គណបក្ស ដើម្បីយកឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1357 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
7309 នាក់
ខែនេះ :
33294 នាក់
3 ខែនេះ :
97480 នាក់
សរុប :
1189415 នាក់