ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គង់ សោភ័ណ្ឌ ណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីធានាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍
Wed,07 June 2023 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 282នាក់)

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីធានាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងបន្តដោយសង្កត់ធ្ងន់ថា មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ ការបើកបរលើសល្បឿនកំណត់ ពិសេសអ្នកបើកបរក្រោមស្ថានភាពស្រវឹង ដោយត្រូវធ្វើការហាមឃាត់មិនឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវឡើយ ត្រូវឱ្យគាត់ស្វាងនូវជាតិស្រវឹង ទើបអនុញ្ញាតឱ្យបន្តដំណើរទៅទៀតបាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អភិបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អជាមួយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ ធ្វើការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ ដល់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំការពារ សុខសុវត្ថិភាព ស្ថេរភាព និងសន្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
635 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8334 នាក់
ខែនេះ :
32803 នាក់
3 ខែនេះ :
121271 នាក់
សរុប :
1358529 នាក់