ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែ នៅក្នុងស្រុកព្រៃនប់
Wed,07 June 2023 (Time 08:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញដឹកនាំ អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុង អន្តរឃុំមួយខ្សែ ស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុងទាំងពីរឃុំនេះ បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត និងជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋរបស់ យើងបានប្រើប្រាស់ជាសម្បត្តិសាធារណនៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងទទួលបាន សមិទ្ធផល ថ្មីនេះ សូមបងប្អូនដែលនៅអមសងខាងផ្លូវបេតុងនេះ ត្រូវចូលរួមថែរក្សា ការពារផ្លូវបេតុង នេះឱ្យបានគង់វង្សក្នុងការប្រើប្រាស់បានយូរអង្វែង ផ្លូវបេតុងនេះ វាជួយសម្រួលចរាចរណ៍ ដឹកជញ្ជូនកសិផល និងសម្រួលឱ្យកូនចៅរបស់យើងមានផ្លូវល្អងាយស្រួលធ្វើដំណើរ ទៅកាន់សាលារៀន និងទីកាន់ទីប្រជុំជននានាក្នុងស្រុកព្រៃនប់ និងមកកាន់ខេត្តព្រះសីហនុ។​

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវរៀបចំ ត្រៀមឯកសារឱ្យបានគ្រប់គ្នា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់គ្នាកុំបីខាននៅតាមទីតាំងសាលារៀនដែលនៅជិតផ្ទះ។​

ប្រជាពលរដ្ឋរស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំដែងការសាទរដែលរដ្ឋបាលខេត្តព្រះសីហនុបានជួយសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋពីរឃុំកាន់តែមានភាពងាយស្រួល កាលពីមុនផ្លូវនេះជាផ្លូវដីមានទំហំតូច ពិបាកក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា តែពេលនេះប្រជាជនឃុំអូរជ្រៅ ក៏ដូចជាឃុំបឹងតាព្រហ្ម ទទួលបានផ្លូវបេតុងតភ្ជាប់គ្នាជាចំណងដៃ មិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុកបងប្អូនប្រជាពល រដ្ឋនៅតាមជនបទឪ្យមានផ្លូវល្អស្អាតដូចនៅទីប្រជុំជនទីក្រុង និងសកសមជាខេត្តទេសចរណ៍នាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍របស់គណៈកម្មការសាងសង់បានឱ្យដឹងថា ផ្លូវបេតុងអន្តរឃុំ មួយខ្សែនេះ ឆ្លងកាត់ឃុំចំនួនពីរមានដូចជា ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវែង ២ ៥៥៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ដែលជាគម្រោង អភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជំរុញការអភិវឌ្ឍទៅដល់ឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ។ កន្លងមករដ្ឋបាលខេត្តបានជំរុញការអភិវឌ្ឍឱ្យទៅដល់មូលដ្ឋានឃុំ សង្កាត់នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយើងបានធ្វើការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ ដោយក្នុងមួយឃុំ សង្កាត់ឱ្យទទួលបានមួយគម្រោងសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន សម្រាប់ឆ្នាំ២០២៣ និងបន្តធ្វើការអភិវឌ្ឍផ្លូវបេតុងបន្ថែមទៀតនៅបណ្តាឆ្នាំខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
1454 នាក់
សប្តាហ៍នេះ :
11134 នាក់
ខែនេះ :
32222 នាក់
3 ខែនេះ :
69784 នាក់
សរុប :
752962 នាក់