ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយ ៤ពាន់លានដុល្លារ
Thu,08 June 2023 (Time 07:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 142នាក់)

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅសៀមរាប និងប៉ោយប៉ែត មានប្រវែង ៤០០គីឡូម៉ែត្រ គ្រោងចំណាយ៤ពាន់លានដុល្លារ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ដថា ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែង ៤០០គីឡូម៉ែត្រនោះ តាមការប៉ាន់ស្មាន ចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

នាឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ លោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្ដីការក្រសួង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងសាងសង់ជា ២ដំណាក់កាល រួមមាន ៖ ដំណាក់កាលទី១ ពីភ្នំពេញ ទៅខេត្តសៀមរាប ប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ថា «គិតជាមធ្យមថា ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ ចឹង ២៥០គីឡូម៉ែត្រ (ពីភ្នំពេញ-សៀមរាប) អស់ថវិកា ២៥០០លានដុល្លារ ដើម្បីដល់សៀមរាបរបស់យើង»។

ឆ្លៀតឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ត្រូវការពេលវេលាត្រឹមតែ ៦ខែប៉ុណ្ណោះ ដើម្បីសិក្សាលម្អិតគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប ពីសៀមរាប ទៅប៉ោយប៉ែត ហើយគ្រោងនឹងសិក្សាជា ៤គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។

យោងតាមគំរូប្លង់សិក្សារបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បានបង្ហាញនាពេលកន្លងមក គម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវឆ្លងកាត់ រាជធានី-ខេត្ត ចំនួន៥ រួមមាន៖ ភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។តាមការគ្រោងទុក មិនលេីសដំណាច់ឆ្នាំ២០២៤នោះទេ គម្រោងនេះនឹងត្រូវប្រារព្ធពិធីបើកការដ្ឋានសាងសង់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែក«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
104 នាក់
ម្សិលមិញ :
776 នាក់
សប្តាហ៍នេះ :
5511 នាក់
ខែនេះ :
18934 នាក់
3 ខែនេះ :
73077 នាក់
សរុប :
870329 នាក់