ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ជាមួយលោកតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ខណៈដែលពិធីចុះហត្ថលេខានេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដើម្បីផ្តល់ពេលវេលាបន្ថែមឱ្យ ក្រុមហ៊ុន CRBC បានសិក្សាលម្អិតបន្ថែមទៀតពីការធ្វើផ្លូវមួយនេះ ឱ្យបានកាន់តែល្អប្រសើរឡើង ហើយក្រុមហ៊ុនក៏បានអះអាងដែរថា ត្រូវការពេលវេលាត្រឹមតែ ៦ខែប៉ុណ្ណោះដើម្បីសិក្សាលម្អិត ហើយនឹងបញ្ជាក់ជូនដល់ក្រសួង ដើម្បីពីនិត្យសម្រេចផងដែរ។ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រផងដែរ។ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចែកចែញជា ២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញទៅខេត្តសៀមរាប មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មានប្រវែង ១៥០គីឡូម៉ែត្រ។សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
អាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ()
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត ()
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាមេរិកប្រកាសផ្តល់ប្រាក់ចំនួន១៨លានដុល្លារមកឲ្យកម្ពុជាវិញ ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទូតកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ()
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ()
វីដែអូ
ចំនួនអ្នកទស្សនា