ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោផ្ដល់ថវិកា ៥លានរៀលដល់គ្រួសារមួយដែលកើតបានកូនភ្លោះក្នុងពេលដែលសម្ដេចអញ្ជើញជួបកម្មករនៅខេត្តកំពង់ឆ្នាំង
Fri,09 June 2023 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

ខេត្តកំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ថវិកាចំនួន ៥លានរៀលដល់គ្រួសារមួយ ដែលឆ្លងទន្លេកើតបានកូនភ្លោះក្នុងពេលដែលសម្ដេចអញ្ជើញទៅជួបកម្មករក្នុងខេត្តកំពង់ឆ្នាំង។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោថា កាលពីម្សិលមិញសម្ដេចបានភ្លេចបន្ទាប់ពីទទួលបានព័ត៌មានពីអភិបាលខេត្តកំពង់ឆ្នាំង រាយការណ៍ជូន ក៏ប៉ុន្តែនៅព្រឹកនេះសម្ដេចបានឲ្យជំនួយការយកថវិកា ៥លានរៀលជូនគ្រួសារនោះហើយ។

សម្ដេចថា៖ «ព្រឹកមិញបានព័ត៌មានជាក់លាក់ថាកូនហ្នឹងកើតអត់គ្រប់ខែហើយអត់គ្រប់គីឡូទេ។ អញ្ចឹងបានព័ត៌មានថាកូនហ្នឹងត្រូវបានឪពុកយកទៅភ្នំពេញដាក់ក្នុងកែវ»។

ជាមួយគ្នានេះ សម្តេចតេជោ ស្នើឲ្យរដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តកំពង់ ឆ្នាំងយកចិត្តទុកដាក់ពិនិត្យមើលសុខ ភាពរបស់ទារកភ្លោះដែលបានកើតមុនខែ

សូមជម្រាបថា នេះជាលើកទី២ ហើយដែលសម្ដេចតេជោអញ្ជើញមកជួបកម្មករនៅក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៣ បន្ទាប់ពីថ្ងៃម្សិលមិញសម្ដេចបានអញ្ជើញជួបជិត ២ម៉ឺននាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
7432 នាក់
ខែនេះ :
32587 នាក់
3 ខែនេះ :
123009 នាក់
សរុប :
1346324 នាក់