ភ្នំពេញ៖ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រតិភូបរទេស បានសំណូមពរឲ្យប្រទេសផ្សេងៗទៀត ពេលមានការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យកគំរូតាមកម្ពុជា ដែលរៀបចំឲ្យមានមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) ងាយស្រួលតាមព័ត៌មានផ្សេងៗ។ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានឲ្យដឹងបែបនេះ ពេលចុះពិនិត្យការងារតាមទីតាំងព័ត៌មាននានា និងទីតាំងមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិភូបរទេស គេសំណូមពរឲ្យប្រទេសផ្សេងៗទៀត ពេលមានការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យកគំរូតាមកម្ពុជា ដែលរៀបចំឲ្យមាន មជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) ដើម្បីឲ្យអ្នកព័ត៌មានបានជុំគ្នា ផ្តល់យោបល់ជាមួយគ្នា យកព័ត៌មានបានគ្រប់ជ្រុងជ្រោយ ហើយសេវា Internet ក៏ដើរលឿន»។សូមជម្រាបថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៉ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា