ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ពុំទាន់សម្រេចរឿងធ្វើសមយុទ្ធយោធារួមរបស់អាស៊ានឡើយ
Fri,09 June 2023 (Time 08:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 250នាក់)

ភ្នំពេញ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី២០ នៅកោះបាលី ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាន នៅសមុទ្រចិនខាងត្បូងនោះទេ។

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៉ី បានប្រកាសថា អាស៊ាននឹងរៀបចំធ្វើសមយុទ្ធយោធារួមដំបូងបំផុតរបស់ខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង។

ក្នុងសេចក្ដីថ្លែងការណ៍របស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានរៀបរាប់ថា លទ្ធផលនៃកិច្ចប្រជុំអគ្គមេបញ្ចាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមមួយ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ។

ក្រោយពេលបញ្ចប់កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីដែលជាប្រធានកិច្ចប្រជុំប្តូរវេន បានលើកឡើងអំពីគោលគំនិតរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ដើម្បីធ្វើសមយុទ្ធយោធារួមនៅសមុទ្រចិនខាងត្បូង ហើយបានសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពទាំង៩ប្រទេស ក្នុងនោះអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងអគ្គមេបញ្ជាការនៃប្រទេសជាច្រើនទៀត មិនបានឆ្លើយតបទ។

ក្នុងកិច្ចប្រជុំទ្វេភាគី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីបានស្នើសុំយោបល់ពីអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទម្តងទៀត ក្នុងនោះអគ្គមេបញ្ញាការនៃកងយោធពលខេមរភូមិន្ទ បានឆ្លើយតបពីរចំណុចគឺ៖

ទី១៖ នៅពេលទទួលបានលិខិតអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី យើងនឹងចាត់តាំងក្រុមការងារដើម្បីសិក្សាអំពីសមយុទ្ធយោធារួមនោះ។

ទី២៖ ក្រោយពេលសិក្សាចប់ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៖

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1536 នាក់
ម្សិលមិញ :
1637 នាក់
សប្តាហ៍នេះ :
6843 នាក់
ខែនេះ :
30546 នាក់
3 ខែនេះ :
108783 នាក់
សរុប :
1139131 នាក់