ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ពលរដ្ឋឲ្យបង្កើតនៅគណនីតេឡេក្រាម Twitter និង tik tok ដើម្បីបានភ្ជាប់ទំនាក់ទំនងជាមួយនឹងនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្ដេចឈប់ប្រើប្រាស់ហ្វេសប៊ុក។សម្ដេចតេជោបានបង្ហោះនៅលើ Channel Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច ផ្តល់មតិឲ្យ ឬស្នើសុំឲ្យសម្ដេចជួយ សូមបង្កើតគណនីទាំងនេះប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ ខាងលើ។សម្ដេចថា៖ «បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះ»។ជាមួយគ្នានេះសម្ដេចបានស្នើដល់គ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេក ហ្វេកបុករបស់សម្ដេចទៅតាមដានគណនី Telegram twitter TikTok របស់សម្ដេចវិញ ព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា