ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត យកបទពិសោធន៍ពីការហ្វឹកហ្វឺនយោធាដើម្បីជម្នះឧបសគ្គដែលរារាំងដំណើររបស់ឯកឧត្តម
Mon,10 July 2023 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 330នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាការព្យាយាមរារាំងដំណើរទៅមុខរបស់លោកដោយក្រុមប្រឆាំងធ្វើឲ្យលោកនឹកឃើញដល់ពេលមួយដែលលោកហ្វឹកហាត់ទាហាន ដែលលោកបានយកបទពិសោធន៍នេះមកប្រឈមនឹងការវាយប្រហារនានាពីក្រុមទាំងនោះផងដែរ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកយកបទពិសោធន៍មួយ ពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិតបាន ជម្នះនូវឧបសគ្គដែលរារាំងដំណើរឆ្ពោះទៅរកគោលដៅបាន។

បណ្ឌិត ហ៊ុន ម៉ាណែត បន្តថាជាទូទៅបញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។ លោកថាប្រសិនជាជម្នះនូវកត្តាទាំងនេះបាននោះគឺយើងអាចទៅដល់គោលដៅរបស់យើងបានហើយ។ ឯកឧត្តមបន្ថែមទៀតថា កត្តាទីលាននិងឧបសគ្គមាន១គឺកំពស់ និង១ទៀតគឺលំនឹង។

ឯកឧត្តម បណ្ឌិតថា៖ «ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត»។

ចំពោះកត្តាមនុស្សវិញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកំណត់ថា គឺអាចប្រឈមនឹងមនុស្ស ឬខាងក្រុមគ្រូបង្វឹកដែលធ្វើឲ្យបេក្ខជនបាត់បង់ស្មារតីឬក៏បែកអារម្មណ៍។

បាយលើកត្តាឧបសគ្គទាំងពីរនេះហើយដែលលោកថាប្រសិនជាអាចជំនះបាននោះយើងនឹងអាចទទួលបានជោគជ័យ។ ជាងនេះទៅទៀតឯកឧត្តម បណ្ឌិតក៏បានកំណត់ថា ភាពជោគជ័យឬបរាជ័យគឺវាអាស្រ័យទៅលើខ្លួនយើងផងដែរ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ «កុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនឲ្យយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ»៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
575 នាក់
ម្សិលមិញ :
1702 នាក់
សប្តាហ៍នេះ :
8880 នាក់
ខែនេះ :
29824 នាក់
3 ខែនេះ :
100574 នាក់
សរុប :
1402136 នាក់