ក្រុមមេធាវីរាជរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ស្របតាមព្រះរាជសាររបស់ព្រះមហាក្សត្រ
ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ស្របតាមព្រះរាជសារអំពាវនាវរបស់ព្រះមហាក្សត្រ ហើយកុំចាញ់ឃោសនាអកុសល ពីបុគ្គលអគតិមួយចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសនឹងច្បាប់។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមអំពាវនាវប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជី អ្នកបោះឆ្នោត សូមប្រើប្រាស់សិទ្ធិដ៏សំខាន់របស់ខ្លួន អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជ្រើសរើសគណបក្សនយោបាយមួយដែលខ្លួនពេញចិត្ត ដើម្បីបន្តរក្សាការពារសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍ នៃសង្គមជាតិយើង និងជៀសវាងការចាញ់ឃោសនាអកុសលពីបុគ្គលអគតិមួយចំនួនតូច ដែលអាចនាំឱ្យមានការប្រព្រឹត្តខុសឆ្គងផ្ទុយនឹងច្បាប់ ប្រឈមនឹងទោសទណ្ឌនានា តាមច្បាប់ជាធរមាន៕